ចរាចរណ៍
រថយន្ដបែនដឹកដីបត់ចូលការដ្ឋានមិនប្រយ័ត្ន ជ្រុលបុករថយន្តស៊េរីទំនើបទាំងកំរោល
រថយន្តហ្វតធូនន័រ ស៊េរីទំនើបមួយគ្រឿង ត្រូវរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដោយសាររថយន្តប៉ែនដឹកដីធុនធំមួយគ្រឿង បើកចូលក្នុងការដ្ឋានមិនប្រយ័ត្ន ក៏ជ្រុលចង្កូតបុកទាំងកំរោល នៅបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ។
រថយន្តបង្ក ជាប្រភេទរថយន្តប៉ែនដឹកដីធុនធំ ពណ៌ក្រហម ពាក់ស្លាកលេខពោធិ៍សាត់ 3A-1140 ។ ដោយឡែករថយន្តរងគ្រោះម៉ាកហ្វតធូនន័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AM – 1199 ។

យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តរងគ្រោះបើកបរធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ។ ខណៈដល់ចំណុចមុខការដ្ឋានចាក់ដីមួយកន្លែង ស្រាប់តែរថយន្តប៉ែនដឹកដីធុនធំខាងលើ ដែលបើកបរបញ្ច្រាសទិសដៅគ្នា បានបើកបត់ចូលទៅការដ្ឋានរបស់ខ្លួនយ៉ាងលឿន ដោយមិនបានប្រយ័ត្នចំពោះអ្នកដំណើរដែលកំពុងបើកបរលើផ្លូវអាទិភាព បណ្តាលឲ្យបុកចំពីមុខក្បាលរថយន្តហ្វតធូនន័រ ពេញទំហឹង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ ធ្វើការវាស់វែង និងធ្វើការសម្របសម្រួលដល់ភាគីទាំងសងខាងឲ្យចចារគ្នា ដើម្បីឈានដល់ការបញ្ចប់រឿងផងដែរ។ ក្រោយការជជែកចចារគ្នាមួយរយះពេលធំហើយនោះ ភាគីតំណាងខាងរថយន្តបង្ក បានសម្រេចទទួលខុសត្រូវចេញសងថ្លៃខូចខាតលើរថយន្តរងគ្រោះទាំងស្រុងនៅចំពោះមុខសមត្ថកិច្ច ដើម្បីបញ្ចប់រឿង ។

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ពុំមានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ ពោលគឺខូចខាតតែទ្រព្យសម្បត្តិតែប៉ុណ្ណោះ ៕
អត្ថបទ ៖ លីហេង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


