ព័ត៌មានអន្ដរជាតិ
ជប៉ុនអាចនឹងអនុញ្ញាតឲ្យអ្នកទស្សនាផ្ទាល់ដល់១ម៉ឺននាក់កីឡាអូឡាំពិក
អ្នកទស្សនាដល់១ម៉ឺននាក់អាចនឹងត្រូវបានអនុញ្ញាតឲ្យចូលទស្សនាផ្ទាល់នូវព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូរដូវក្តៅនេះ បន្ទាប់ពីក្រុមអ្នកជំនាញសុខភាពជប៉ុនបានអនុម័តលើផែនការបង្កើនចំនួនអ្នកទស្សនានៅទីលានប្រកួត។
រដ្ឋមន្ត្រីគ្រប់គ្រងកូវីដជប៉ុន លោក Yasutoshi Nishimura មានប្រសាសន៍ថា វិធានការដែលត្រូវបានស្នើឡើងអាចនឹងចូលជាធរមាន បន្ទាប់ពីស្ថានភាពអាសន្នកូវីដនៅទីក្រុងតូក្យូ និងកន្លែងផ្សេងៗក្នុងប្រទេសចប់ត្រឹមថ្ងៃទី២០ ខែមិថុនា និងអាចនៅយូរដល់ចុងខែសីហា។
លោក Nishimura ប្រាប់ក្រុមប្រឹក្សារដ្ឋាភិបាលដែលគ្រប់គ្រងលើទស្សនិកជនថា ៖«វាសំខាន់ដែលយើងរក្សាវិធានការឲ្យម៉ត់ចត់ដើម្បីកុំឲ្យផ្ទុះឡើងវិញ ជាពិសេសនៅពេលយើងមើលឃើញមុនពីការរាតត្បាតរបស់វីរុសបំប្លែងខ្លួន Delta»។

បច្ចុប្បន្ននេះ ចំនួនអ្នកទស្សនាផ្ទាល់ត្រូវបានកំណត់ត្រឹម៥ពាន់នាក់ ឬស្មើ៥០%នៃទីលានដែលផ្ទុះអ្នកទស្សនា។
គណៈកម្មាធិការរៀបចំការប្រកួតអូឡាំពិកតូក្យូ២០២០នឹងមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយទេថាតើអនុញ្ញាតឲ្យអ្នកទស្សនាក្នុងស្រុកចូលរួមព្រឹត្តិការណ៍អូឡាំពិករហូតដល់ចុងខែនេះ ចំពេលដែលមានការព្រួយបារម្ភថា ការអនុញ្ញាតឲ្យចំនួនមនុស្សច្រើនធ្វើដំណើរទៅទីលានប្រកួតអាចបណ្តាលឲ្យផ្ទុះរលកឆ្លងកូវីដ-១៩លើកទី៥នៅជប៉ុន។
រដ្ឋលេខាធិការនៃគណៈរដ្ឋមន្ត្រី លោក Katsunobu Katō បានឲ្យដឹងថា សេចក្តីប្រកាសចុងក្រោយពីអ្នកទស្សនាផ្ទាល់នឹងត្រូវធ្វើ បន្ទាប់ពីការវាយតម្លៃស្ថានភាពកូវីដ និងការការពារវីរុសបំប្លែងខ្លួនថ្មី។
លោក Nishimura ប្រាប់ថា អ្នកជំនាញសុខភាពបានឯកភាពជាមួយផែនការរដ្ឋាភិបាលដែលអនុញ្ញាតនូវការបង្កើនចំនួនអ្នកទស្សនា ប្រសិនបើគ្មានការត្រួតពិនិត្យលើករណីឆ្លងពិសេសណាមួយតាមទីលាន។

សូមបញ្ជាក់ថា ទីក្រុងតូក្យូ អូសាកា និងតំបន់៨ផ្សេងទៀតត្រូវបានដាក់ក្នុងភាពអាសន្នរហូតដល់ថ្ងៃទី២០ ខែមិថុនានេះ។ បារ និងភោជនីយដ្ឋានហាមលក់គ្រឿងស្រវឹង និងត្រូវបិទត្រឹមម៉ោង៨យប់ ហើយមនុស្សត្រូវជៀសវាងចេញក្រៅ និងក្រុមហ៊ុនលើកទឹកចិត្តឲ្យបុគ្គលិកធ្វើការពីផ្ទះ។
ព្រឹត្តិការណ៍កីឡាំពិករដូវក្តៅដែលជប៉ុនធ្វើម្ចាស់ផ្ទះនឹងបើកជាផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


