Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេស បញ្ជាក់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេស នៃចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចរយៈពេល១ ថ្ងៃនៅប្រទេសកម្ពុជា ដែលទស្សនកិច្ចនោះ នឹងជួយពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេស នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១នេះ។ 

តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងដំណើរទស្សនកិច្ចនោះ រដ្ឋមន្រ្តីការបរទេសទាំងពីរ គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក ដូមីនិក រ៉ាអាប់ នឹងមានកិច្ចប្រជុំទ្វេភាគី ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។

បើតាមក្រសួងការបរទេស នៅក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ លោក ដូមីនិក រ៉ាអាប់ នឹងមានជំនួបជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយនឹងអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ។

ទស្សនកិច្ចផ្លូវការរបស់លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា នឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន៕ អត្ថបទ៖ កោះកែវ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម