ព័ត៌មានជាតិ
មន្ទីរសាធារណការរាជធានីផ្អាកការប្រឡង និងផ្តល់ប័ណ្ណបើកបរ ១៤ថ្ងៃ
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសម្រេច ផ្អាកដំណើរការប្រឡង និងផ្តល់ប័ណ្ណបើកបររយៈពេល១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ ការផ្អាកនេះ គឺដេីម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បាន និងកំពុងរីករាលដាលយ៉ាងខ្លាំង នាពេលចុងក្រោយនេះ ដោយ១ថ្ងៃៗ ចំនួនអ្នកឆ្លងបានកើនឡើងរហូតដល់ក្បែរ និងខ្ទង់ពាន់នាក់។

មន្ត្រីអង្គភាពផ្តល់ប័ណ្ណបើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បន្ទាប់ពីសុំគោលការណ៍ពីថ្នាក់លេីរួច បានសម្រេចឱ្យអង្គភាពផ្តល់ប័ណ្ណបើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្អាកដំណើរការទាំងស្រុង ក្នុងរយៈពេល១៤ថ្ងៃ។
មន្ត្រីដដែលបានបញ្ជាក់ផងដែរថា អង្គភាពផ្តល់ប័ណ្ណបេីកបរនេះ មានទីតាំងនៅផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មានបុគ្គលិកចំនួន៤៤រូប ពេលនេះបានផ្អាកគ្រប់ផ្នែកតែម្តង និងរង់ចាំការណែនាំបន្តពីថ្នាក់លេីនៅពេលផុតការកំណត់។ ដូច្នេះសូមសាធារណជនមេត្តាជ្រាប និងយោគយល់ចំពោះការអាក់ខាន១រយៈពេលនេះ និងសូមចូលរួមបង្ការ និងទប់ស្កាត់នៃការឆ្លង កូវីដ-១៩ ទាំងអស់គ្នា៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


