ព័ត៌មានជាតិ
ក្រសួងសាធារណការ កំពុងសាកល្បងអនុវត្តកម្មវិធី កាត់ពិន្ទុលើបណ្ណបើកបរ អ្នកល្មើសចរាចរណ៍
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងសាធារណការ កំពុងសាកល្បងអនុវត្តកម្មវិធី កាត់ពិន្ទុលើបណ្ណបើកបរ អ្នកល្មើសចរាចរណ៍ ដើម្បីឈានទៅអនុវត្តជាផ្លូវការ នាពេលខាងមុខនេះ។
ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ ដែលជាអ្នកជិះម៉ូតូ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ២ ខែកុម្ភៈនេះ លោកទេសរដ្ឋមន្ត្រី បានបន្តថា ការសាកល្បងនេះ កំពុងទទួលបានជោគជ័យ ១០០ភាគរយ ទៅលើការដកពិន្ទុលើបណ្ណបើកបរ ចំពោះអ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ ហើយការអនុវត្តពេញលេញ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ហើយដើម្បីពង្រឹងការអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក សំដៅឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅទាបបំផុត។
លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា ក្រុមការងារជំនាញ កំពុងសាកល្បងលើម៉ាស៊ីនកម្មវិធី កាត់ពិន្ទុលើបណ្ណបើកបរចំនួន ៥០គ្រឿង ខណៈគ្រោងទិញបន្ថែម ២៥០គ្រឿងទៀត ដើម្បីផ្តល់ដល់មន្ត្រីនគរបាលចរាចរណ៍ បន្ទាប់ពីកម្មវិធីកាត់ពិន្ទុ តាមរយៈកម្មវិធីទូរស័ព្ទដៃស្មាតហ្វូន បានតម្លើងរួចរាល់ដែលក្រសួងបានសហការ ជាមួយអគ្គស្នងការនគរបាលជាតិ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្មវិធីនេះល្អណាស់ ពេលមានល្មើសច្បាប់ចរាចរណ៍ ប៉ូលីសស្មើសុំប័ណ្ណបើកបរ ហើយយកម៉ាស៊ីនទៅស្កេន និងឃើញព័ត៌មានទាំងអស់ ទាក់ទងប័ណ្ណបើកបរដូចជាប័ណ្ណបើកបរក្លែងក្លាយ ឬត្រឹមត្រូវនិងពិន្ទុ ១២ នៃប័ណ្ណបើកបរនីមួយៗ។ ក្នុងករណីអ្នកបើកបរល្មើសនឹងចរាចរណ៍ នឹងត្រូវបានដកអស់ ១២ពិន្ទុនោះ ត្រូវកែប្រែការបើកបរឡើងវិញ។
សូមបញ្ជាក់ថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក អាចចាប់យករូបភាពយានយន្ត ដែលបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ ទៅ តាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម៕
អត្ថបទ៖ សំអឿន

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


