ព័ត៌មានជាតិ
ព្រះរាជអាជ្ញាខេត្តកំពង់ធំឃាត់គ្រឿងចក្រ៥គ្រឿងរបស់ក្រុមហ៊ុនមួយដែលឈូសឆាយដីគម្របព្រៃឈើជិត៤០ហិចតា
កំពង់ធំ ៖ គ្រឿងចក្រចំនួន៥គ្រឿង របស់ក្រុមហ៊ុនគ្រួសារសុខសាន្ត ដែលកំពុងតែធ្វើសកម្មភាព ឈូសឆាយដីគម្របព្រៃឈើឆ្នាំ២០០២ ដែលជាដីព្រៃអភិរក្សរក្សាទុករបស់រដ្ឋ ត្រូវបាន លោក សាយ វាសនា ព្រះរាជអាជ្ញារង តំណាងឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដំណើរដោយលោក ឃុន ប៊ុនហូ មេបញ្ជាការងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយ មសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្ទោង រួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្ទោងចុះបង្ក្រាប ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

សកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋ ត្រូវបានគេកត់សម្គាល់ថា គឺជាល្បិចកន្ទេសធំបន្លំដេក ដែលបានយកគ្រឿងចក្រ មកឈូសដីព្រៃរបស់រដ្ឋ ចំនួន៥គ្រឿង ក្នុងនោះមានអ៊ិចស្កាវទ័រ២គ្រឿង អាប៊ុល២គ្រឿង និងត្រាក់ទ័រមួយគ្រឿង ចំណែកតៃកុងគ្រឿងចក្រត្រូវបានរត់ខ្ចាត់ខ្ចាយអស់ បន្សល់តែគ្រឿងចក្រនៅនិងទីតាំងឈូសឆាយ ត្រូវបានកម្លាំងចម្រុះឃាត់ និងនាំយកមករក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើស្ទោង។

មហាជនអបអរសាទរ ចំពោះចំណាត់ការផ្លូវច្បាប់ របស់ឯកឧត្តមព្រះរាជអាជ្ញា ដែលបានការពារទប់ស្កាត់ ការរំលោភបំពាន រុករានដីព្រៃរបស់រដ្ឋ របស់ក្រុមហ៊ុនគ្រួសារសុខសាន្ត បន្លំឈូសព្រៃអភិរក្ស លើសពីការស្នើសុំវិនិយោគ ដែលត្រូវបានប្រភពទម្លាយថា ក្រុមហ៊ុនសុំច្បាប់វិនិយោគត្រឹមតែ ៧០ហិចតាដើម្បីពុះឡូ និងដាំដូងក្រអូប លក់ ក្នុងនោះមានដីព្រៃជាប់គម្រប៤០ហិចតា ដីមិនជាប់គម្រប៣០ហិចតា តែជាក់ស្តែងក្រុមហ៊ុនបាន ឈូសឆាយដីព្រៃសរុប ដល់ទៅ ជាង២០០ហិចតាឯណោះ។

លោកស្រី យុក គឹមឡេង ( ហៅចែអូន ) រស់នៅស្រុកស្ទោង ដែលជាឈ្មួញដីជាប់លំដាប់ បានឲ្យដឹងតាម ប្រព័ន្ធតេឡេក្រាមថា ប្រវត្តិដីនេះ លោកស្រីបានទិញក្នុងឆ្នាំ ២០០៧ ហើយមកដល់បច្ចុប្បន្នបានលក់បន្តឲ្យទៅក្រុមហ៊ុនគ្រួសារសុខសាន្ត តែមិនដឹងថា ក្រុមហ៊ុនរត់ការសុំឈូសឆាយដល់ត្រឹមណានោះទេ លោកស្រីក៏មិនដឹងដែរ។

ចម្ងល់មហាជនបានចោទសួរថា តើលោកស្រីទិញដីព្រៃនេះមកពីអ្នកណា បើជាដីគម្របព្រៃឈើឆ្នាំ២០០២ ដែលបានប្រកាសដោយ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ហើយនៅក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរស្រុកស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើស្ទោង តែលោកស្រី យុក គឹមឡេង បែរជាទិញឆ្នាំ២០០៧ តើមេព្រៃលក់ ឬអភិបាលស្រុកលក់ ឬអង្គភាពខាងណាលក់ បើដឹងច្បាស់ថា ជាដីអភិរក្សារបស់រដ្ឋ តែបែរជាមករលាយក្នុងឆ្នាំ ២០២១ទៅវិញ។

លោកព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកការពារបង្ក្រាបព្រៃឈើ និងនេសាទ បានឆ្លើយបដិសេធ មិនដឹងពីការឈូសឆាយដីរបស់ក្រុមហ៊ុនគ្រួសារសុខសាសន្តឡើយ ចំណែកលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ធំ បានឲ្យដឹងថា លោកនិងចុះស្រាវជ្រាវឲ្យលំអិតពី បញ្ហាឈូសឆាយដីព្រៃនេះ៕
ដោយ ៖ ប៊ុន រដ្ឋា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


