កីឡា
ព្រឹកនេះ ម្ចាស់ផ្ទះជប៉ុនប្រជែងបានមេដាយកំពូលតារាងជាបណ្ដោះអាសន្ន នៅកីឡាអូឡាំពិក
ម្ចាស់ផ្ទះជប៉ុននៅព្រឹកថ្ងៃទី២៨កក្កដានេះ គិតត្រឹមម៉ោង១០កន្លះព្រឹក ប្រជែងបានមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅលើកំពូលតារាងជាបណ្ដោះអាសន្នវិញហើយ ដែលកាលពីម្សិលមិញជប៉ុនថិតនៅលំដាប់លេខ៣។
ព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅលើកនេះ ប្រទេសចំនួន៣កំពុងប្រជែងគ្នា យកតំណែងកំពូលតារាងគឺជប៉ុន ចិន និងសហរដ្ឋអាមេរិក តែសម្រាប់ព្រឹកថ្ងៃទី២៨កក្កដានេះ មេដាយរបស់ជប៉ុនស្ថិតនៅពីលើគេ។ ជប៉ុន ដែលជាម្ចាស់ផ្ទះបានឈ្នះមេដាយសរុបបានចំនួន ១៨គ្រឿង។ ក្នុងនោះ មេដាយមាស ១០គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ ៥គ្រឿង តាមពីក្រោយ អាមេរិកដែលឈរនៅលំដាប់ទី២ បានឈ្នះមេដាយ ២៥គ្រឿង ក្នុងនោះ មាស៩គ្រឿង ប្រាក់៨គ្រឿង និងសំរឹទ្ធ៨គ្រឿង ចំពោះប្រទេសចិន ដែលឈរនៅចំណាត់ថ្នាក់លេខ ៣ នោះប្រជែងបានមេដាយមាស៩គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ៧ គ្រឿងសរុប គឺមានចំនួន២១គ្រឿង។
សូមបញ្ជាក់ថា ម្ចាស់ផ្ទះជប៉ុន មានកីឡាករ-កីឡាការិនីចូលរួមប្រកួតសរុប៥៥២នាក់។ អាមេរិកបញ្ជូនកីឡាករ កីឡាការិនី ចូលរួមប្រកួត ៦១៣ នាក់។ រីឯប្រទេសអូស្ត្រាលីបញ្ជូនអត្តពលិកមក ៤៧៨នាក់និងចិន៤០៦នាក់។

ការប្រកួតប្រជែងមេដាយកំពុង ត្រូវបានធ្វើឡើងយ៉ាងស្វិតស្វាញជារៀងរាល់ថ្ងៃ ដោយពុំទាន់មានប្រភេទកីឡាណាមួយបានបញ្ចប់នៅឡើយទេ ក្នុងចំណោម៣៣ប្រភេទកីឡា ចែកចេញជា ៣៣៩វិញ្ញាសា ដែលមានអត្តពលិកសរុប ១១. ៣២៦នាក់ មកពី ២០៥ប្រទេសចូលរួមនៅ Tokyo Olympics 2020 លើកទី៣២។ ដោយឡែក កម្ពុជាបានបញ្ជូនទៅអត្តពលិករបស់ខ្លួន ៣នាក់ផងដែរ លើ ២ប្រភេទកីឡា គឺប្រភេទកីឡាហែលទឹក និងអត្តពលកម្ម ដែលកំពុងបង្កើនការហ្វឹកហាត់ជាមួយអត្តពលិកចម្រុះជាតិសាសន៍ ដើម្បីត្រៀមចូលរួមប្រកួត នាថ្ងៃទី៣០ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



