ព័ត៌មានអន្ដរជាតិ
ថៃ បញ្ចេញលទ្ធផល ការចាក់វ៉ាក់សាំង Sinovac លាយ AstraZeneca
មន្រ្តីសុខាភិបាលជាន់ខ្ពស់ថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ Sinovac របស់ប្រទេសចិន បន្ទាប់មកចាក់ AstraZeneca របស់ចក្រភពអង់គ្លេស កំពុងបង្ហាញពីសុវត្ថិភាពនិងបង្កើនភាពស៊ាំដោយជោគជ័យ ក្នុងចំណោមអ្នកចាក់ ១.៥ លាននាក់ដំបូង។

កាលពីខែកក្កដា ថៃបានក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលលាយវ៉ាក់សាំងចិននិងវ៉ាក់សាំងដែលបង្កើតដោយលោកខាងលិច នៅពេលករណីឆ្លងនិងស្លាប់បានកើនឡើង ហើយរដ្ឋាភិបាលបានតស៊ូជាមួយការផ្គត់ផ្គង់វ៉ាក់សាំង។
អនុលេខាធិការអចិន្ត្រៃយ៍លោក Supakit Sirilak បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា “រូបមន្តលាយនេះ ត្រូវបានចាក់ឲ្យមនុស្សជាង ១.៥ លាននាក់ ហើយវាមានសុវត្ថិភាព។ ប្រទេសថៃនឹងមិនចាក់វ៉ាក់សាំង Sinovac ពីរដូសទៀតទេ”។

មានតែ ១៣ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាជនជាង ៦៦ លាននាក់ ដែលបានទទួលថ្នាំបង្ការពេញលេញ។ ភាគច្រើននៃការឆ្លងចំនួន ១.២ លានករណីនិងការស្លាប់ ១២,១០៣ នាក់ បានកើតឡើងក្រោយខែមេសាឆ្នាំនេះ ដោយសារវីរុសបំប្លែងខ្លួន Delta និង Alpha។
ក្រសួងសុខាភិបាលនិយាយថា ការលាយបញ្ចូលគ្នារវាង Sinovac និង AstraZeneca បានជំរុញភាពស៊ាំដល់កម្រិតដូចការចាក់វ៉ាក់សាំង AstraZeneca ពីរដូសដែរ ហើយមានន័យថា យុទ្ធនាការចាក់វ៉ាក់សាំងអាចត្រូវបានបញ្ចប់ លឿនជាងមុនដោយសារគម្លាតដូសកាន់តែខ្លី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ វ៉ាក់សាំង Sinovac ដូសទី៣ បង្កើនកម្រិតអង់ទីគ័រ ខ្លាំងក្លា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


