Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង Sinovac ដូសទី៣ បង្កើនកម្រិតអង់ទីគ័រ ខ្លាំងក្លា

បានផុស

នៅ

យោងតាមលិខិតចុះផ្សាយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា អ្នកធ្លាប់ចាក់វ៉ាក់សាំង Sinovac ឬ Sinopharm កន្លងមក ពុំចាំបាច់ចាក់វ៉ាក់សាំង AstraZeneca ជាដូសជំរុញក៏បាន ដោយអាចប្រើវ៉ាក់សាំងចិនទាំង២ប្រភេទខាងលើ ដដែលក៏បាន។

អ្នកធ្លាប់ចាក់វ៉ាក់សាំង Sinovac ឬ Sinopharm នៅតែអាចប្រើវ៉ាក់សាំងដដែល ដោយមិនចាំបាច់ប្ដូរប្រភេទវ៉ាក់សាំងនោះទេ។ បន្ថែមពីលើនេះ អ្នកក៏អាចចាក់វ៉ាក់សាំង Pfizer និង Modena បានដែរ។

ងាកមកមើលការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការចាក់វ៉ាក់សាំង Sinovac ដូសទី ៣ បន្ទាប់ពីចាក់ដូសទី២បាន ៦ខែឬច្រើនជាងនេះ អាចនាំឲ្យមានការកើនឡើងនូវកម្រិតអង់ទីគ័រ។

លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានចេញផ្សាយនៅលើគេហទំព័រ medRxiv។

ការសិក្សាបានរកឃើញថា បើទោះបីជាកម្រិតអង់ទីគ័រ បានធ្លាក់ចុះក្នុងរយៈពេល ៦ ខែបន្ទាប់ពីការចាក់វ៉ាក់សាំង Sinovac ដូសទី២ក៏ដោយ ក៏ប៉ុន្តែវ៉ាក់សាំង Sinovac ចំនួន២ដូស បានបង្កើតការចងចាំប្រព័ន្ធភាពស៊ាំយ៉ាងល្អ។

ដូសទី៣ ដែលត្រូវបានចាក់ក្នុងចន្លោះពី ៦ ទៅ ៨ ខែបន្ទាប់ពីការចាក់ដូសទី២ នាំឲ្យមានការឆ្លើយតបយ៉ាងខ្លាំងនៃប្រព័ន្ធភាពស៊ាំ ដោយកម្រិត​ GMT កើនឡើងដល់ប្រមាណ១៤០។

សរុប មានអ្នកចូលរួមចំនួន៥៤០នាក់ បានទទួលវ៉ាក់សាំងដូសទី ៣ ក្នុងការសិក្សានេះ។

ការសិក្សា ក៏បានរកឃើញផងដែរថា ការចាក់ដូសទី ៣ ឆាប់ពេក (២៨ ថ្ងៃបន្ទាប់ពីការចាក់ដូសទី ២) បណ្តាលឲ្យមានកម្រិតអង់ទីគ័រកាន់តែទាប។

ស្របពេលជាមួយគ្នានោះដែរ មិនមានប្រតិកម្មធ្ងន់ធ្ងរណាមួយពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដូសទី៣ ត្រូវបានគេសង្កេតឃើញក្នុងអំឡុងការសិក្សានោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Global Time

ចុចអាន៖ មិនធម្មតា! វ៉ាក់សាំង Sinovac ផលិតអង់ទីគ័រសឹង ១០០ភាគរយ លើក្មេងអាយុ៣ ដល់១៧ឆ្នាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២៥ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥១ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម