ព័ត៌មានអន្ដរជាតិ
ឆ្លងទម្លុះវ៉ាក់សាំង មនុស្សវ័យចំណាស់ប្រឈមនឹងឈឺធ្ងន់ធ្ងរខ្លាំងជាងក្មេង
មនុស្សដែលបានចាក់វ៉ាក់សាំងពេញប្រឈមនឹងចូលពេទ្យ ឬស្លាប់ដោយសារកូវីដ-១៩ទាបពោលគឺទាបជាងខ្លាំងនឹងអ្នកមិនទាន់ចាក់វ៉ាក់សាំង។ ប៉ុន្តែករណីឆ្លងកម្រសម្រាប់អ្នកចាក់វ៉ាក់សាំងរួចហើយក៏អាចកើតមានដែរដែលហៅថា ឆ្លងទម្លុះវ៉ាក់សាំង ហើយបើតាមទិន្នន័យបង្ហាញថា មនុស្សវ័យចំណាស់ និងអ្នកដែលមានបញ្ហាសុខភាពដោយជំងឺផ្សេងៗស្រាប់គឺប្រឈមនឹងហានិភ័យជំងឺធ្ងន់ធ្ងរ។
គិតត្រឹមថ្ងៃទី៣០ ខែសីហា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានទទួលរបាយការណ៍ពីករណីឆ្លងទម្លុះចំនួន ១២៩០៨នាក់នៃអ្នកដែលបានចាក់វ៉ាក់សាំងពេញដែលបានចូលមន្ទីរពេទ្យ ឬស្លាប់។ ប្រជាជនជាង១៧៣លាននាក់ដែលបានចាក់វ៉ាក់សាំងពេញរហូតដល់ពេលនេះគឺមានឱកាសតិចជាង១ក្នុងចំណោមឱកាស១៣០០០ដែលបានឆ្លងទម្លុះបណ្តាលឲ្យឈឺធ្ងន់ធ្ងរ។

ទិន្នន័យរបស់ CDC បានបង្ហាញថា ប្រហែលជា៧០%នៃករណីឆ្លងទម្លុះបណ្តាលឲ្យចូលមន្ទីរពេទ្យក្នុងចំណោមមនុស្សអាយុ៦៥ឆ្នាំ និងច្រើនជាងនេះ ហើយប្រហែលជា៨៧%នៃករណីឆ្លងទម្លុះដែលបណ្តាលឲ្យស្លាប់ក្នុងចំណោមមនុស្សអាយុ៦៥ឆ្នាំ និងច្រើនជាងនេះ។
ទិន្នន័យរបស់ CDC ផ្អែកលើរបាយការណ៍ស្ម័គ្រចិត្តដែលទទួលបានពីរដ្ឋនានា និងប្រហែលជាមិនពេញលេញ ប៉ុន្តែតាមការសិក្សាជាច្រើនគឺរកឃើញប្រហាក់ប្រហែលនេះដែរ។
ការសិក្សាមួយរបស់ CDC កាលពីសប្តាហ៍មុនបង្ហាញថា មនុស្សធំពេញវ័យមិនទាន់ចាក់វ៉ាក់សាំងនៅអាមេរិកទំនងជាចូលមន្ទីរពេទ្យដោយកូវីដ-១៩ច្រើនជាងមនុស្សធំដែលបានចាក់វ៉ាក់សាំងពេញ១៧ដង ហើយអ្នកជំងឺចូលមន្ទីរពេទ្យដោយករណីឆ្លងទម្លុះភាគច្រើនជាងមនុស្សវ័យចំណាស់ និងទំនងជាមានជំងឺផ្សេងៗទៀតដែលហោចណាស់៣ដង។
ក្នុងចំណោមមនុស្សធំបានចាក់វ៉ាក់សាំងពេញដែលបានឆ្លងទម្លុះត្រូវបានបញ្ជូនចូលមន្ទីរពេទ្យគឺមានអាយុជាមធ្យម៧៣ឆ្នាំ និងប្រហែលជា៧១%មានស្ថានភាពដុនដាបស្រាប់ដោយជំងឺផ្សេងៗដល់ទៅ៣ដង ឬច្រើនជាងនេះដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លក្ខខណ្ឌស្វ័យស៊ាំ និងជំងឺផ្សេងៗទៀត។
ការសិក្សារកឃើញថា អ្នកជំងឺមិនទាន់ចាក់វ៉ាក់សាំងចូលមន្ទីរពេទ្យដោយកូវីដ-១៩អាយុជាមធ្យម៦៩ឆ្នាំ និងប្រហែលជា៥៧%មានភាពដុនដាបដោយជំងឺផ្សេងៗស្រាប់។
ចាប់ពីចុងខែមិថុនាដល់ចុងខែកក្កដា ជារយៈពេលវីរុសបំប្លែងខ្លួន Delta រាតត្បាតខ្លាំងហោចណាស់ពាក់កណ្តាលករណីកូវីដ-១៩ទាំងអស់ មនុស្សធំអត់ទាន់ចាក់វ៉ាក់សាំងនៅអាមេរិកទំនងចូលមន្ទីរពេទ្យដល់ទៅ១០ដងច្រើនជាងមនុស្សធំដែលបានចាក់វ៉ាក់សាំងពេញ។ ទាំងកូវីដទូទៅ និង Delta បញ្ហាប្រឈមនៃការចូលមន្ទីរពេទ្យធ្ងន់ធ្ងរខ្លាំងសម្រាប់មនុស្សធំដែលមិនទាន់ចាក់វ៉ាក់សាំងនៅគ្រប់ក្រុមអាយុ ប៉ុន្តែគម្លាតហានិភ័យខ្លាំងក្នុងចំណោមមនុស្សអាយុក្រោម៥០ឆ្នាំ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


