ព័ត៌មានអន្ដរជាតិ
លោក ត្រាំ នឹងបើកដំណើរការបណ្តាញសង្គមផ្ទាល់ខ្លួនស្រដៀង Twitter ដើមខែក្រោយ
លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការចាប់ផ្តើមដំណើរការបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនមួយឈ្មោះ TRUTH Social មានន័យថា «សច្ចធម៌សង្គម»នាដើមឆ្នាំក្រោយនេះ។
យោងការលេចចេញជាសាធារណៈបង្ហាញថា ស្គ្រីនសតអំពីបណ្តាញ Truth Social បង្ហាញឲ្យឃើញពីទម្រង់គណនីប្រើប្រាស់មានលក្ខណៈប្រហាក់ប្រហែលនឹងគណនី Twitter ដែរ។ ឈ្មោះ Truth Social ត្រូវបានដាក់និម្មិតសញ្ញាពាណិជ្ជកម្មដោយក្រុមហ៊ុន Trump Group Corp កាលពីខែកក្កដា ឆ្នាំ២០២១។

តំណភ្ជាប់ទៅវេបសាយ Truth Social ជាប់ផ្ទាល់ទៅអ្នកប្រើប្រាស់សម្រាប់បញ្ជីដែលរង់ចាំ ឬការបញ្ជាមុននៅលើកម្មវិធី (app) តាមរយៈ Apple App Store។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ដែលត្រូវបានបណ្តាញទំនាក់ទំនងសង្គម Facebook និង Twitter ហាមកាលពីដើមឆ្នាំនេះបាននិយាយថា គោលបំណងរបស់លោកគឺដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដែលបានហាមលោក។
លោក ត្រាំ និយាយក្នុងសេចក្តីប្រកាសមួយថា ៖«ខ្ញុំរីករាយដើម្បីបានចាប់ផ្តើមចែករំលែកគំនិតរបស់ខ្ញុំនៅលើគណនី TRUTH ហើយប្រយុទ្ធប្រឆាំងនឹងបច្ចេកវិទ្យាធំ»។
លោក ដូណាល់ ត្រាំ បានប្រកាសដំណឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធដោយបាននិយាយថា បណ្តាញសង្គមនេះនឹងបើកឲ្យប្រើប្រាស់សម្រាប់អ្នកដែលត្រូវបានអញ្ជើញនៅខែដើមខែវិច្ឆិកាខាងមុខនេះ ដោយមានផែនការបង្កើតឲ្យកាន់តែទូលំទូលាយដល់សាធារណជននៅដើមឆ្នាំ២០២២។

បណ្តាញទំនាក់ទំនង Truth នឹងក្លាយជាផលិតថ្មីមួយរបស់ក្រុមហ៊ុន Trump Media & Technology Group ដែលត្រូវបានបង្កើតឡើងតាមរយៈការរួមបញ្ចូលជាមួយក្រុមហ៊ុន Digital World Acquisition Corp។ គ្រុបនេះបាននិយាយថា ខ្លួនស្វែងរកដើម្បីក្លាយជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈ។
កាលពីខែកក្កដា លោក ត្រាំបានដាក់ពាក្យប្តឹងក្រុមហ៊ុន Facebook, Twitter និង Google ដែលបានចោទប្រកាន់លោកពីពិរុទ្ធភាព។ រហូតដល់ពេលនេះ ក្រុមហ៊ុនទាំងនេះនៅតែរក្សាបំរាម និងផ្អាកការប្រើប្រាស់របស់អតីតប្រធានាធិបតីរូបនេះដដែរ បើទោះជា Facebook មានគម្រោងពិនិត្យមើលការសម្រេចចិត្តរបស់ខ្លួនឡើងវិញក្នុងរយៈពេល២ឆ្នាំ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardia
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


