កីឡា
កីឡាការិនីវ៉ូវីណាម ពៅ សុខា ក្លាយជាអគ្គរដ្ឋទូតកីឡាស្ត្រីអាស៊ាន
“ខ្ញុំអត់រំពឹងទុកថា ខ្ញុំបានក្លាយជាអគ្គរដ្ឋទូតកីឡាស្ត្រីអាស៊ាន តំណាងឲ្យកម្ពុជាទេ”។ នេះជាសម្តីហូរចេញពីមាត់ កីឡាការិនី ពៅ សុខា ដែលជាកីឡាការិនីកីឡាវ៉ូវីណាម របស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ និងជាកីឡាការិនីជម្រើសជាតិកម្ពុជាប្រភេទកីឡាវ៉ូវីណាម ហើយត្រូវបានក្លាយជាអគ្គរដ្ឋទូតកីឡាស្ត្រីអាស៊ានរបស់ប្រទេសកម្ពុជា អញ្ជើញចូលរួម “កម្មវិធីជជែកពិភាក្សាដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡានៅអា ស៊ាន” និងការផ្តល់កិត្តិយសដល់ម្ចាស់មេដាយអូឡាំពិក និងប៉ារ៉ាឡាំពិកអាស៊ានតូក្យូ ២០២០។
កីឡាការិនី ពៅ សុខា បានប្រាប់ឲ្យដឹងថា ខ្ញុំបានក្លាយជាអគ្គរដ្ឋទូតកីឡាស្ត្រីអាស៊ានរបស់ប្រទេសកម្ពុជា ឲ្យចូលរួមជាតំណាងកម្ពុជា ក្នុងកម្មវិធីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡា នៅអាស៊ាន ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែន ព្រោះខ្ញុំអត់រំពឹងទុកថា ខ្ញុំបានក្លាយជាអគ្គរដ្ឋទូតកីឡាស្ត្រីអាស៊ានតំណាងឲ្យកម្ពុជាទេ ដោយសារមានបេក្ខនារីចូលរួមមិនមែនម្នាក់ គឺមានច្រើននាក់ ហើយក៏មិនមានតែកីឡាវ៉ូវីណាដែរ គឺមានកីឡាជាច្រើនប្រភេទ។

កីឡាការិនីរូបនេះ បានបន្តថា ជាការពិតនៅក្នុងកម្មវិធី គឺគេតម្រូវឲ្យយើងនិយាយពីការជំរុញ និងលើកចិត្តបំផុសឲ្យស្ត្រីឬយុវនារីចូលរួមសកម្មភាពកីឡាមិនថាកីឡាប្រភេទណាក៏ដោយ ជាក់ស្តែងខ្ញុំជាកីឡាវ៉ូវីណាមផ្ទាល់ជាប្រភេទយុទ្ធគុនចម្រុះ ដូច្នេះខ្ញុំបាននិយាយពីអត្ថប្រយោជន៍ និងគុណសម្បត្តិ កីឡាវ៉ូវីណាមកម្មវិធីខាងលើ ដើម្បីអូសទាញដូចជាជំរុញទឹកចិត្តឲ្យពួកគាត់ហ្វឹកហាត់កីឡាប្រភេទក្បាច់គុន។
អគ្គរដ្ឋទូតកីឡាស្ត្រីអាស៊ានរបស់ប្រទេសកម្ពុជា បានបន្ថែមទៀតថា អ្វីដែលសំខាន់មួយទៀត គឺយើងទទួលបានបទពិសោធន៍ថ្មីៗជាច្រើនពីបណ្តាប្រទេសដទៃទៀត ព្រោះកម្មវិធីនេះក៏មានកីឡាការិនីមកពី៩ប្រទេសដែរ ដោយនិយាយពីប្រភេទកីឡារបស់ពួកគេ ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ខ្ញុំសង្ឃឹម និងរំពឹងទទួលបានបទពិសោធន៍ថ្មីជាច្រើនទៀតនៅកម្មវិធីនេះ។

ពៅ សុខា កីឡាការិនីកីឡាវ៉ូវីណាម ត្រូវបានលេខាធិការដ្ឋានអាស៊ាន អញ្ជើញឲ្យចូលរួម “កម្មវិធីជជែកពិភាក្សា ដើម្បីលើក កម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងវិស័យកីឡានៅអាស៊ាន និងការផ្តល់កិត្តិយសដល់ម្ចាស់មេដាយអូឡាំពិកនិងប៉ារ៉ាឡាំពិកអាស៊ានតូក្យូ ២០២០ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២១ នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី តាមរយៈសន្និសីទវីដេអូក្នុងនាមជាអគ្គរដ្ឋទូតកីឡាស្ត្រីអាស៊ានរបស់ប្រទេសកម្ពុជារួមជាមួយ និងឯកអគ្គរដ្ឋទូតកីឡាស្ត្រីអាស៊ានមកពីប្រទេស៩ផ្សេងទៀតផងដែរ ។

កីឡាការិនី ពៅ សុខា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកកីឡាទាំងអស់ និងប្រធានសហព័ន្ធកីឡាវ៉ូវីណាម ព្រមទាំងសមាជិកសហព័ន្ធ លោកគ្រូអ្នកគ្រូ ដែលមានទំនុកចិត្តលើរូបនាង សម្រាប់ការចូលរួមកម្មវិធីជជែកពិភាក្សាដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡានៅអាស៊ាន៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



