ព័ត៌មានជាតិ
កម្លាំងអាវុធហត្ថរាជធានី និងក្រុមយុវតី “អប្សរា២៥ដួង” សរសេរប្រវត្តិរូបជូនជនពិការភ្នែក ជិត២០០នាក់
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយយុវតី “អប្សរា២៥ដួង” ដែលជាក្រុមរបាំជ័យលាភីឆ្នើមកិត្តិយសថ្នាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អបអរទិវាវប្បធម៌ជាតិ៣មីនាឆ្នាំ២០២០ សរុបក្រុមការងារមានចំនួន២៤នាក់ ក្នុងការចុះជួយបំពេញបែបបទ និង ប្រវត្តិរូប ជូនជនមានពិការភាពភ្នែក និងកាយសម្បទា ចំនួនជិត២០០នាក់ នៅមជ្ឈមណ្ឌលប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីឲ្យពួកគាត់ទទួលបានសិទ្ធបោះឆ្នោតនាពេលខាងមុខ។


សកម្មភាពទាំងនោះរួមមាន ការសម្រួលការចល័តទីរបស់ជនពិការដោយការដឹកដៃនាំផ្លូវ ការសាកសួរព័ត៌មាន ការចម្លងអត្តសញ្ញាណប័ណ្ណ ការជួយបិទរូបថត ការជួយសរសេរប្រវត្តិរូប ការជួយផ្តិតមេដៃ និង ការជួយបាញ់អាល់កុលលាងសម្អាតដៃជូនដល់ពួកគាត់ ដើម្បីបង្ការការរីករាលដាលនៃការចម្លងមេរោគកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។


គួរបញ្ជាក់ផងដែរថា សកម្មភាពនេះប្រព្រឹត្តឡើង ដើម្បីជួយដល់ជនមានពិការភាព នៅសមាគមតន្ត្រីសំនៀងជនពិការ ដែលមាន លោក ចាប តូ (ជនមានពិការភាពភ្នែក) ជាប្រធាន និង លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ជាប្រធានកិត្តិយស ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ផងដែរ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


