ព័ត៌មានអន្ដរជាតិ
លេងវិញហើយ! អ៊ីរ៉ង់ដាក់អ្នកការទូតអាមេរិកចំនួន ៣ រូបក្នុងបញ្ជីខ្មៅពាក់ព័ន្ធនឹង “សកម្មភាពភេរវកម្ម”
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ីរ៉ាក់ និងអ្នកការទូតអាមេរិក ២ រូបទៀតរងការដាក់ទណ្ឌកម្មពីអ៊ីរ៉ង់ជុំវិញការចោទប្រកាន់ថា “សម្របសម្រួលសកម្មភាពភេរវកម្ម” ក្នុងការឆ្លើយតបពីរដ្ឋាភិបាលក្រុងតេអេរ៉ង់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនដែលបានដាក់ឈ្មោះមន្ត្រីអ៊ីរ៉ង់ក្នុងបញ្ជីខ្មៅរបស់ខ្លួន ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បាននិយាយថា “ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ៊ីរ៉ាក់លោក Matthew Tueller មានតួនាទីស្នូលក្នុងការសម្របសម្រួលសកម្មភាពភេរវកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយលើសពីនេះទៀតនៅក្នុងការធ្វើឃាតលើឧត្តមសេនីយ៍ Soleimani ស្ថិតក្នុងការជំរុញការដាក់ទណ្ឌកម្មប្រឆាំងប្រជាជនរបស់យើង” ។

លោកបានបន្ថែមទៀតថា “ពេលនេះអ៊ីរ៉ង់បានកំណត់លោក Tueller និងមន្ត្រីពីររូបទៀតដែលពាក់ព័ន្ធវិធានការប្រឆាំងនឹងអ៊ីរ៉ង់” ។
ប្រទេសអ៊ីរ៉ង់ក៏បានដាក់ទណ្ឌកម្មទៅលើលោក Steve Fagin ជាតំណាងរបស់លោក Tueller និងអគ្គកុងស៊ុលនៅទីក្រុង Erbil គឹលោក Rob Waller ផងដែរ ។

ក្រុងតេអេរ៉ង់បានចោទប្រកាន់អ្នកទាំងបីថាបានចូលរួមយ៉ាងមានប្រសិទ្ធិភាពក្នុងការរៀបចំ គាំទ្រផ្នែកហិរញ្ញវត្ថុ ដឹកនាំ និងប្រព្រឹត្តអំពើភេរវកម្មប្រឆាំងនឹងផលប្រយោជន៍របស់រដ្ឋាភិបាល ឬពលរដ្ឋនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ។
ការឆ្លើយតបនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអ៊ីរ៉ាក់ក្នុងបញ្ជីខ្មៅ ដោយអះអាងថា គាត់បានធ្វើការឲ្យអង្គភាពយោធាដែលខ្លួនបានចាត់ទុកថាជា “កោសិកាភេរវករ” ។
គួររម្លឹកផងដែរថា ទំនាក់ទំនងអ៊ីរ៉ង់-អាមេរិកបានចាប់ផ្តើមយ៉ាប់យ៉ឺនយ៉ាងខ្លាំងនៅឆ្នាំនេះ បន្ទាប់ពីមេបញ្ជាការកងកម្លាំងអ៊ីរ៉ង់លោកឧត្តមសេនីយ៍ Qassem Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិកនៅទីក្រុងបាដាដកាលពីថ្ងៃទី ៣ ខែតុលា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


