សេដ្ឋកិច្ច
របាយការណ៍ថ្មី បង្ហើបពីប្រាក់ចំណូលពលរដ្ឋម្នាក់រកបានក្នុងមួយថ្ងៃនៅភ្នំពេញ
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខ្សែបន្ទាត់ភាពក្រីក្រថ្មីដោយប្រើប្រាស់ទិន្នន័យពីការអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា។ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិសម្រាប់កម្ពុជា មានចំនួន ១០៩៥១រៀល ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃនៅរាជធានីភ្នំពេញ។
ផ្អែកលើមូលដ្ឋាននៃខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ ខ្សែបន្ទាត់ភាពក្រីក្រតំបន់រាជធានីភ្នំពេញ ១០៩៥១រៀលមនុស្សម្នាក់ ក្នុងមួយថ្ងៃ, នៅតំបន់ប្រជុំជន ៩៥៧១រៀលមនុស្សម្នាក់ ក្នុងមួយថ្ងៃ, និងតំបន់ជនបទ ៨៩០៨រៀល មនុស្សម្នាក់ក្នុងមួយថ្ងៃ។
លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ បានឲ្យដឹងនៅក្នុងសន្និសីទស្តីពីអត្រាភាពក្រីក្រនៅកម្ពុជាឆ្នាំ ២០១៩-២០២០ថា ប្រជាជនកម្ពុជាប្រមាណ ១៧,៨% នៃប្រជាជនសរុបបានរស់ក្រោមខ្សែបន្ទាត់នេះ ក្នុងឆ្នាំ ២០១៩-២០២០ ក្នុងនោះអត្រាភាពក្រីក្រនៅរាជធានីភ្នំពេញ ៤,២% តំបន់ប្រជុំជនផ្សេងទៀត ១២,៦% តំបន់ជនបទ ២២,៨%។
កម្ពុជា បានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ដោយមានផលទុនជាតិសរុបក្នុងមនុស្សម្នាក់ ១០៧០រៀល ក្នុងឆ្នាំ ២០១៥ ដែលខ្ពស់ជាងកម្រិតអប្បរមារបស់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ១០២៥រៀល។
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ បានគូសបញ្ជាក់ថា ខ្សែបន្ទាត់ភាពក្រីក្រសម្រាប់កម្ពុជា ត្រូវបានកំណត់ដំបូងនៅឆ្នាំ ១៩៩៧ ដោយប្រើទិន្នន័យពីការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ ១៩៩៣-១៩៩៤។ ខ្សែបន្ទាត់ភាពក្រីក្រនេះ ត្រូវបានប្រើប្រាស់សម្រាប់វាស់វែងកម្រិតនៃភាពក្រីក្រនៅកម្ពុជា រហូតដល់ឆ្នាំ ២០០៨។ ដោយសារសេដ្ឋកិច្ចកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងអំឡុងឆ្នាំ ១៩៩៣-២០០៨ រដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តធ្វើការកំណត់ខ្សែបន្ទាត់ក្រីក្រឡើងវិញ សម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០១៣ ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ ២០០៩។ ខ្សែបន្ទាត់ក្រីក្រនេះ ត្រូវបានប្រើប្រាស់សម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជារហូតដល់បច្ចុប្បន្ន។
បើតាម លោក ថេង បញ្ញាធន អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះពីការរីករាលដាលនៃមេរោគកូវីដ-១៩។ ការរីករាលដាលជំងឺកូវី លើសេដ្ឋកិច្ចកម្ពុជា បានចាប់ផ្តើមពីដើមឆ្នាំ ២០២០ តាមរយៈការបង្កផលប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់លើវត្ថុធាតុដើមសម្រាប់ការផលិតផលិតផលនាំចេញ ការថយចុះពីការបញ្ជាទិញក្រៅប្រទេស និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ប៉ុន្តែផលប៉ះពាល់លើកម្រិតជីវភាពរស់នៅរបស់គ្រួសារប្រជាជនកម្ពុជា អាចចាប់ផ្តើមពីខែមេសា ឆ្នាំ ២០២០ នៅពេលដែលវិធានការការរិតបន្តឹងនានាត្រូវបានអនុវត្ត៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយជីកព្រែកហ្វូណនតេជោរួច វៀតណាមនឹងលែងមានឥទ្ធិពលមកលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ការផ្លាស់ប្ដូរមេបញ្ជាការអាវុធហត្ថស្រុកមណ្ឌលសីមា ពុំមែនកំហុសឆ្គង ឬ វិន័យទណ្ឌកម្ម នោះទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Huang Xiaoming ជួបមិត្តស្រីភ្លាមៗ ក្រោយចេញក្រៅជាមួយអតីតភរិយា Angelababy និងកូនប្រុស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ស្លាប់២ របួស៣ ក្នុងករណីប្លន់រំដោះស្ដេចគ្រឿងញៀននៅបារាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីស្លូវ៉ាគី កំពុងស៊ូទ្រាំជាមួយសេចក្តីស្លាប់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្រោយការប៉ុនប៉ងធ្វើឃាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្តេជ្ញារក្សាគម្របព្រៃឈើឲ្យបាន ៦០% នៅត្រឹមឆ្នាំ ២០៥០