Connect with us

សន្តិសុខសង្គម

អាជីវករមួយចំនួន នៅតែបន្តលក់លើទ្រូងផ្លូវ ខាងលិចផ្សារណាត់ ក្រុងបាត់ដំបង ដដែល

បានផុស

នៅ

បើទោះបីជាកន្លងមក មានការខិតខំប្រឹងប្រែង ពីសំណាក់អាជ្ញាធរខេត្ត-ក្រុង ក៏ដូចជាសមត្ថកិច្ច ក្នុងការជូនដំណឹង និងចុះរុះរើយ៉ាងណាក៏ដោយ ក៏អាជីវករមួយចំនួន នៅតែបន្តលក់លើទ្រូងផ្លូវ ខាងលិចផ្សារណាត់ នាក្រុងបាត់ដំបង ដដែល។  

កន្លងមកគេសង្កេតឃើញលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងចុះវាស់វែង និងបាញ់ថ្នាំកំណត់​ទីតាំងឲ្យអាជីវករ លក់ត្រឹមតែលើចិញ្ចើមផ្លូវប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យលក់នៅលើទ្រូងផ្លូវឡើយ។ បញ្ហានេះ សមត្ថកិច្ចក៏ធ្លាប់បានចុះប្រមូលយកនូវ គ្រែ តុ ឬឆ័ត្រ ដែលក្រុមអាជីវករទុកចោលពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ នៅតាមទីសាធារណ:ផងដែរ ដើម្បីឲ្យពួកគាត់បញ្ឈប់ការលក់ លើទ្រូងផ្លូវតទៅទៀត។

លោកអភិបាលក្រុងបាត់ដំបង ផេង សិទ្ធី បានបញ្ជាក់ថា កន្លងមកលោក និងក្រុមការងារទាំងអស់ បានព្យាយាមយ៉ាងខ្លាំង ក្នុងការរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារណាត់ និងកន្លែងផ្សេងៗ។ ប៉ុន្តែក្រុមអាជីវករមួយចំនួន មិនព្រមអនុវត្តតាមការណែនាំទាល់តែសោះ ​ព្រោះក្រោយការរៀបចំបានយ៉ាងស្អាតប្រហែល ២ ទី៣ ថ្ងៃប៉ុណ្ណោះ គឺពួកគាត់បានរំកិលចូលទៅលើទ្រូងផ្លូវវិញដដែល ព្រោះទីតាំងខាងលិចផ្សារណាត់នេះ គឺមានការលូតទៅលើផ្លូវប្រសព្វ សឹងពាក់កណ្តាលទៅហើយ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ ស្ទើររាល់ថ្ងៃ។

ទោះបីជាមានការរិះគន់ ពីសំណាក់ប្រភពនានាមកលើអាជ្ញាធរ យ៉ាងណាក៏ដោយ ក៏លោកនឹងព្យាយាមធ្វើការរឿងនេះបន្តទៀត ដើម្បីឲ្យក្រុងបាត់ដំបង មានសោភ័ណ្ឌភាព៕

អត្ថបទ៖ សោ និយមរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម