សន្តិសុខសង្គម
អាជ្ញាធរ នឹងប្រើវិធានការក្ដៅលើអាជីវករលក់ដូររំលោភលើដងផ្លូវ ៣០ ម៉ែត្រ
បន្ទាប់ពីចេញសេចក្ដីជូនដំណឹងចំនួនពីរលើកពីការហាមដាក់របស់របរលក់ដូររំលោភលើចំណីផ្លូវសាធារណៈនៅលើផ្លូវ៣០ម៉ែត្រ ខាងមុខរោងចក្រមួយកន្លែងជាប់ហាង អតីត នីកាហ្វេ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ បច្ចុប្បន្នក្រុមអាជីវករនៅតែបន្តលក់ដូររំលោភលើចំណីផ្លូវដដែល ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។

រដ្ឋបាលសង្កាត់ចោមចៅទី១ នឹងចេញសេចក្ដីជូនដំណឹងបន្ថែមទៀត ហើយបើនៅតែបន្តសកម្មភាពដាក់របស់របរលក់ដូររំលោភចំណីផ្លូវទៀតនោះ អាជ្ញាធរនឹងប្រើវិធានការក្ដៅដោយចាប់យកសម្ភារយកមករក្សាទុក និងអនុវត្តតាមនីតិវិធី។ នេះបើតាមការឲ្យដឹងពីលោក កង វង ចៅសង្កាត់ចោមចៅទី១ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៣កក្កដានេះ។
លោកចៅសង្កាត់បន្ថែមថា ទីតាំងខាងលេីលោកតែងចាត់កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ជាញឹកញាប់ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានចេញសេចក្តីជូនដំណឹងមិនឱ្យក្រុមអាជីវករទាំងនោះដាក់កញ្ជេី ល្អី រ៉ឺម៉ក លក់ដូរលេីចំណីផ្លូវទៀតដែរ ជាពិសេសម្ចាស់ផ្ទះដែលនៅទីតាំងនោះ មិនអនុញ្ញាតឱ្យជួលអោយក្រុមអាជីវករទាំងនោះទេ។ តែក្រុមអាជីវករនៅតែបន្តដាក់លក់ដដែល។

លោកចៅសង្កាត់សង្កត់ធ្ងន់ថា លោកនឹងចេញសេចក្តីជូនដំណឹងម្ដងទៀត ហើយបេីនៅតែមិនស្តាប់ លោកនឹងចាត់កម្លាំងចុះទៅរៀបចំសណ្តាប់ធ្នាប់ និងចាប់យកសម្ភារៈមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី។
សូមជម្រាបថា នៅលើចំណីផ្លូវ៣០ម៉ែត្រចំណុចខាងមុខរោងចក្រមួយកន្លែងជាប់ហាង អតីត នីកាហ្វេ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ត្រូវបានក្រុមអាជីវករដាក់ កញ្ជេី ល្អី និងរ៉ឺម៉កលក់ដូរលេីចំណែកផ្លូវស្ទេីរតែមួយចំហៀងផ្លូវទៅហេីយដោយមិនខ្លាចគ្រោះថ្នាក់ ដែលធ្វើឲ្យកកស្ទះចរាចរណ៍ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ៕
អត្ថបទ៖ សុខា



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


