សន្តិសុខសង្គម
អាជីវករផ្សារកាណាសុីធីជិត១០០នាក់ ផ្ទុះការតវ៉ា បន្ទាប់ពីមានបុគ្គល១ក្រុមយកផ្លូវធ្វើកន្លែងផ្ញើរម៉ូតូ
អាជីវករផ្សារកាណាសុីធី ប្រមាណជិត១០០នាក់ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានផ្ទុះការតវ៉ា បន្ទាប់ពីប្រធានផ្សារអនុញ្ញាតឲ្យបុគ្គលមួយក្រុមបោះបង្គោលលើផ្លូវធ្វើជាកន្លែងផ្ញើរម៉ូតូ បិទបាំងកន្លែងពួកគាត់លក់ដូរ និងបង្កឲ្យផ្លូវតូចចង្អៀតថែមទៀត។

ក្រុមអាជីវករបាននិយាយថា នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ មានបុគ្គល១ក្រុមនាំគ្នាយកបង្គោលទៅជីកដាំនៅលើផ្លូវបេតុងខាងមុខផ្សារ ក្នុងបំណងចងខ្សែព័ទ្ធធ្វើកន្លែងផ្ញើរម៉ូតូយកលុយដាក់ហោប៉ៅ ដោយបិទបាំងកន្លែងពួកគាត់លក់ដូរទាំងស្រុង។ ក្រោយពេលឃើញបែបនេះ ពួកគាត់បាននាំគ្នាសួរនាំបុគ្គលទាំងនោះបានប្រាប់ថា លោកប្រធានផ្សារអនុញ្ញាតឲ្យបង្កើតទីនោះធ្វើជាទីតាំងផ្ញើរកង់ និងម៉ូតូ។
ក្រុមអាជីវករបាននិយាយបន្តទៀតថា ដោយសារតែប្រយោជន៍បុគ្គល និងប្រធានផ្សារ ហើយបង្កផលប៉ះពាល់ដល់ការរកសុីរបស់ពួកគាត់បែបនេះ ទើបពួកគាត់នាំគ្នាធ្វើការតវ៉ានៅមុខការិយាល័យផ្សារ ដើម្បីប្រឆាំងមិនឲ្យបង្កើតកន្លែងផ្ញើរម៉ូតូទីនោះឡើយ។ ព្រោះសព្វថ្ងៃការលក់ដូរលំបាកខ្លាំងណាស់ មិនសូវដាច់ស្រាប់ផង ទំរាំតែធ្វើកន្លែងផ្ញើរម៉ូតូបាំងទៀត រឹតតែយ៉ាប់មិនខានឡើយ ដូច្នេះទើបពួកគាត់ត្រូវតែធ្វើការរារាំងជាដាច់ខាត។

ក្រោយពេលប្រជាពលរដ្ឋធ្វើការតវ៉ា អាជ្ញាធរសង្កាត់ចោមចៅទី២ និងខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើអន្តរាគមន៍សម្របសម្រួល ហើយបុគ្គលទាំងនោះបានបញ្ឈប់សកម្មភាព និងធ្វើការដកបង្គោលនោះចេញវិញ ចំណែកអាជីវករក៏រំសាយនៅវេលាព្រឹកថ្ងៃដដែលនោះផងដែរ៕
អត្ថបទ៖ សុខា




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


