ព័ត៌មានអន្ដរជាតិ
ក្រុមបាតុករប្រឆាំងសេចក្តីព្រាងច្បាប់ «កាស៊ីណូ»ថៃ ប្រកាសប្រមូលផ្តុំតវ៉ារាល់ថ្ងៃ
អតីមេដឹកនាំក្រុមអាវក្រហម លោក ចតុផន ព្រំផាន់ (Chattuphan Promphan) ដែលធ្លាប់គាំទ្រលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រកាសប្រមូលផ្តុំការតវ៉ាជារៀងរាល់ថ្ងៃនៅមុខវិមានរដ្ឋាភិបាលរហូតទាល់តែរដ្ឋាភិបាលយល់ព្រមទម្លាក់ចោលសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយនេះ។

តាមសារព័ត៌មានថៃ Amarintv បានរាយការណ៍ថា ចាប់ពីវេលាម៉ោង៩ព្រឹកថ្ងៃទី៩ខែមេសា ឆ្នាំ២០២៥នេះ ក្រុមបណ្តាញនិស្សិតនិងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ រួមជាមួយនឹងក្រុមកងទ័ពព្រះធម៌ និងបណ្តាញផ្សេងៗទៀតសរុបប្រមាណជាង៣០០នាក់ ដែលដឹកនាំដោយ លោក ចតុផន ព្រំផាន់ អតីមេដឹកនាំក្រុមអាវក្រហមដែលធ្លាប់គាំទ្រយ៉ាងប្តូរផ្តាច់ចំពោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានដឹកនាំការប្រមូលផ្តុំនៅផ្លូវប្រសព្វបាងក្របឿ (Bang Krabue)ក្រុងបាងកក។
ការជួបជុំរបស់ពួកគេ គឺដើម្បីហែក្បួនទៅកាន់វិមានរដ្ឋសភាដើម្បីប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីអាជីវកម្មកម្សាន្តគ្រប់ប្រភេទ ព្រមទាំងបានលើកបដាដែលមានសរសេរខ្លឹមសារថា៖ «NO CASINO»។ ជាមួយគ្នានេះ គេឃើញក្រុមមេដឹកនាំបានផ្លាស់ប្តូរវេនគ្នាវាយប្រហាររដ្ឋាភិបាលដោយផ្តោតលើការប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីអាជីវកម្មកម្សាន្តគ្រប់ប្រភេទនេះ និងប្រកាសពួកគេនឹងធ្វើការតវ៉ារហូតទាល់តែរដ្ឋាភិបាលព្រមលុបចោលប៉ុណ្ណោះ។
រដ្ឋាភិបាលថៃបានដែលគ្រោងដាក់សេចក្តីព្រាងច្បាប់អាជីវកម្មកម្សាន្ត ឬហៅម្យ៉ាងទៀតថា ច្បាប់កាស៊ីណូ ទៅកាន់រដ្ឋសភានៅថ្ងៃពុធ ប៉ុន្តែត្រូវព្យួរវិញដោយសារតែកិច្ចការអាទិភាពផ្សេងច្រើនត្រូវធ្វើ មានការដោះស្រាយពន្ធអាករជាមួយអាមេរិក និងផលប៉ះពាល់ពីគ្រោះរញ្ជួយដីជាដើម។
អតីតមេដឹកនាំក្រុមអាវក្រហមនិងជាសកម្មជនប្រឆាំងដ៏លេចធ្លោក្នុងសង្គមថៃលោក ចតុផន ព្រំផាន់ បានដឹកនាំចលនាប្រឆាំងនឹងច្បាប់ស្តីពីអាជីវកម្មកម្សាន្តគ្រប់ប្រភេទនិងកាស៊ីណូ ដែលគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលគណបក្សភឿថៃ ក្រោមការដឹកនាំរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កូនស្រីពៅរបស់លោក ថាក់ស៊ីន បានអនុម័ត្ររួចហើយ និងបានព្យាយាមជំរុញសេចក្តីព្រាងច្បាប់ស្តីពីអាជីវកម្មកម្សាន្តគ្រប់ប្រភេទនិងកាស៊ីណូនេះឱ្យក្លាយជាច្បាប់ពេញលេញគាំទ្រដោយរដ្ឋសភា។
ប្រឈមមុខនឹងការប្រឆាំងរបស់ក្រុមសកម្មជនផ្សេងៗ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា បានអះអាងរួចស្រេចហើយថា រដ្ឋាភិបាលថៃនឹងមកដកថយចំពោះច្បាប់បនល្បែងនេះទេ៕
ភ្នាក់ងារ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


