ព័ត៌មានជាតិ
យុវតីខ្មែរឆ្លងកូវីដ៖ សូមកុំថែមបន្ទុកឲ្យពេទ្យទៀតអី អាណិតពេទ្យណាស់ ពេលឃើញព្យាបាលអ្នកជំងឺទាំងហត់នឿយ
ក្នុងពេលកំពុងសម្រាកព្យាបាលក្នុងបន្ទប់ដាក់អ្នកជំងឺឆ្លងកូវីដ ១៩ យុវតីម្នាក់បានប្រាប់ពីអាការៈជំងឺរបស់នាង រួមទាំងរៀបរាប់ពីសកម្មភាពគ្រូពេទ្យដែលខិតខំព្យាបាលអ្នកជំងឺទាំងហត់នឿយ។
យុវតីដែលមានគណនី Chan Tha បានធ្វើការ Live វីដេអូឆ្លើយឆ្លងជាមួយមិត្តភ័ក្ដិតាមហ្វេសបុកដោយនាងប្រាប់ពីអាការៈនិងស្ថានភាពសុខភាពរបស់នាង នៅពេលកំពុងព្យាបាលជំងឺកូវីដ១៩។

យុវតីរូបនេះរៀបរាប់ថា នៅក្នុងបន្ទប់ព្យាបាលគ្រូពេទ្យបានផ្តល់ថ្នាំ និងផ្គត់ផ្គង់របបអាហារត្រឹមត្រូវ មានទាំងភេសជ្ជៈ ផ្លែឈើ និងអាហារបំប៉នផ្សេងៗ។ ជារៀងរាល់ថ្ងៃ គ្រូពេទ្យតែងតែចុះមកសួរសុខទុក្ខអ្នកជំងឺ ដើម្បីដឹងពីស្ថានភាពវិវឌ្ឍមានការប្រែប្រួលឬយ៉ាងណា។
តាមយុវតីរូបនេះ ក្នុងពេលចុះឆែកសុខភាពអ្នកជំងឺម្តងៗ គ្រូពេទ្យត្រូវពាក់ឈុតសំលៀកបំពាក់ការពារសុវត្ថិភាពរុំជិតខ្លួន ហើយពេលខ្លះត្រូវចំណាយពេលយូរក្នុងការត្រួតពិនិត្យសុខភាពអ្នកជំងឺម្នាក់ៗ។
យុវតីរូបនេះបន្តថា នៅពេលមានអ្នកជំងឺច្រើន គ្រូពេទ្យក៏ត្រូវចំណាយពេលច្រើន ហើយពិតជាហត់នឿយមិនអាចកាត់ថ្លៃបាន។
យុវតីរូបនេះ ក៏ផ្តែផ្តាំដល់បងប្អូនសុំថែរក្សាសុខភាពឲ្យបានល្អ ព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ គេងឲ្យបានគ្រប់គ្រាន់ ចៀសវាងការជួបជុំអាចនាំការចម្លង ដែលអាចនាំបន្ទុកការព្យាបាលរបស់គ្រូពេទ្យបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


