នយោបាយ
សម្តេចតេជោ គ្រោងអញ្ជើញរដ្ឋមន្រ្តីការបរទេសភូមាមកកម្ពុជា ដើម្បីនិយាយគ្នារឿងចូលរួមប្រជុំអាស៊ាន
ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា សម្តេចគ្រោងអញ្ជើញរដ្ឋមន្រ្តីការបរទេសភូមា មកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី០៦ និងទី០៧ ខែធ្នូ ឆ្នាំ២០២១ ពោល គឺនៅសប្តាហ៍ក្រោយនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអះអាងថា សម្តេច នឹងពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសភូមា ដើម្បីស្វែងរកដំណោះស្រាយឱ្យចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញ។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបឱ្យដឹងផងដែរថា សម្តេច ក៏បានត្រៀមខ្លួនទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសភូមានាពេលខាងមុខនេះផងដែរ។ សម្តេច អាចទៅទស្សនកិច្ចនៅភូមា ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជា បើសិនមិនអាចទៅក្នុងនាមជាប្រធានអាស៊ានបាន។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពួលអាស៊ាននៅក្នុងប្រទេសព្រុយណេ ថ្នាក់ដឹកនាំអាស៊ានបានឯកភាពមិនអញ្ជើញមេដឹកនាំភូមាឱ្យចូលរួមកិច្ចប្រជុំនោះទេ តែបានអនុញ្ញាតឱ្យតំណាងមិនមែនមន្រ្តីរដ្ឋាភិបាលមកចូលរួមបាន។ ប៉ុន្តែ រដ្ឋាភិបាលយោធាភូមា មិនបញ្ជូនមកចូលរួមឡើយ។ ចំពោះបញ្ហានេះ សម្តេចតេជោចោទសួរថា តើគួរទុកស្ថានភាពអាស៊ានត្រឹមមានសមាជិកតែ៩ ឬក៏សមាជិក១០ និងថា តើអាស៊ានសុខចិត្តដុតបំផ្លាញផ្ទះខ្លួនឯង ដើម្បីដៃគូ ឬយ៉ាងណា។ បើតាមសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បើអាស៊ាននៅតែមានសមាជិកតែ៩ គឺមិនមែនកុងសង់ស៊ីសទេ ហើយធម្មនុញ្ញអាស៊ានក៏មិនបានចែងឱ្យបណ្តេញសមាជិកណាម្នាក់ចេញពីអាស៊ាននោះដែរ៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


