ជីវិតកម្សាន្ដ
បើកទំព័រថ្មីក្រោយស្ងប់កូវីដ យុវជនម្នាក់នៅស្រុកបាទី ខេត្តតាកែវ ត្រូវរង្វាន់ ១០០ លានរៀល ពីភេសជ្ជៈខារ៉ាបាវ
អាចនិយាយបានថា ជាការបើកទំព័រថ្មីនៃការចុះចែករង្វាន់ដល់គេហដ្ឋាន ក្រោយភាពស្ងប់ស្ងាត់ជំងឺកូវីដ-១៩ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានចុះប្រគល់ប្រាក់រង្វាន់ធំដល់យុវជនម្នាក់ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ នូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល ដល់គេហដ្ឋានផ្ទាល់។

យុវជនដែលមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះ មានឈ្មោះ ភាច តុង អាយុ ២០ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយឪពុកម្ដាយដែលមានមុខរបរជាអ្នកកាប់អុសលក់ និងដាំដំណាំជាលក្ខណៈគ្រួសារ រួមនឹងការចិញ្ចឹមមាន់បន្តិចបន្តួចនៅក្រោយផ្ទះ។

ឈរនៅពីមុខផ្ទះដែលមានសភាពចាស់ទ្រុឌទ្រោម ជញ្ជាំងបាំងស្លឹកពុកផុយ ដំបូលប្រក់ដែក នៅក្នុងឱកាសទទួលប្រាក់រង្វាន់ ១០០ លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ យុវជន ភាច តុង បានប្រាប់ឲ្យដឹងថា ដោយសារតែជីវភាពគ្រួសារក្រីក្រលំបាកតោកយ៉ាក ខ្លួនបានរៀនត្រឹមតែថ្នាក់ទី៧តែប៉ុណ្ណោះ ហើយមកជួយសម្រួលការងារនៅផ្ទះដូចជាដាំដំណាំ ចិញ្ចឹមមាន់ និងមើលថែទាំប្អូននៅផ្ទះនៅពេលដែលឪពុក-ម្ដាយចេញទៅព្រៃរកកាប់អុសមកចង់លក់ ដែលជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

យុវជនរូបនេះបានបន្តឲ្យដឹងទៀតថា សម្រាប់ការត្រូវរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀលនេះ គឺជារឿងដែលនឹកស្មានមិនដល់នោះទេ កាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីខ្លួនបានរ៉ែកទឹកស្រោចដំណាំនៅក្រោយផ្ទះនៅពេលល្ងាចអស់កម្លាំងក៏ឈប់សម្រាក ហើយទៅទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ពីអ្នកលក់នៅមុខផ្ទះមកទទួលទាន លុះពេលគាស់ក្រវិលកំប៉ុងស្រាប់តែឃើញមានរង្វាន់ ១០០លានរៀន ហើយក៏ស្រែកប្រាប់បងប្អូនក្រុមគ្រួសារ គូដណ្ដឹងដែលនៅផ្ទះរួមគ្នា ព្រមទាំងអ្នកជិតខាង និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។


នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនចុះប្រគល់រង្វាន់ ១០០លានរៀលនេះ យុវជន ភាច តុង បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលអាចជួយកែប្រែនូវជីវភាពដែលធ្លាប់តែក្រខ្សត់ ប្រែមកជាល្អប្រសើរនៅពេលនេះ។ ក្រោយពេលទទួលបានប្រាក់រង្វាន់ទាំងនេះ នឹងយកមួយចំណែកទៅសងបំណុលធនាគារ និងទុកមួយចំណែកសម្រាប់សាងសង់ផ្ទះឲ្យបានសមរម្យ ហើយមួយចំណែកទៀតទុកសម្រាប់បង្កើតអាជីវកម្មសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារក្រោយពេលរៀបការរួច៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


