ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា ប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា រាជរដ្ឋាភិបាលកម្ពុជាប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាបឲ្យបានជាដាច់ខាតដោយបន្តចាត់ វិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាងអានាធិបតេយ្យនៅតំបន់ស្នូលផ្ទៃបឹងទន្លេសាបនិងការវាតទីទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី ១៦ ខែធ្នូ ២០២១។
ជាមួយនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យមានការដកហូតយកមកប្រគល់ជូនរដ្ឋវិញជាបន្តបន្ទាប់នូវដែនដីព្រៃលិចទឹកទាំងឡាយណាដែលកាន់កាប់ដោយខុសច្បាប់ នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបដែលរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងការកោតសរសើរនូវកិច្ចខិតខំរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់និងជា ប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ ក្រសួងមហាផ្ទៃ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និង ផ្នែកអធិការកិច្ចនៃ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច អាជ្ញាធរទន្លេសាបក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀតដែលបានចុះដោះស្រាយបញ្ហាកាប់ទន្ទ្រានដែនដី ព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប។
ចំណាត់ការស្រាវជ្រាវនិងបង្ក្រាបបទល្មើសទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបនៅតែបន្តធ្វើឡើងគិតចាប់តាំងពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨វិច្ឆិកាកន្លងមក។ ទោះយ៉ាងណាអាជ្ញាធរតាមបណ្តាខេត្តមួយចំនួនបញ្ជាក់ថា ទិន្នន័យដែលបានរកឃើញមកហើយនោះនៅជាតួលេខបឋមនៅឡើយ ព្រោះថានៅពេលនេះទឹកនៅមិនទាន់ស្រកដែលធ្វើឲ្យអាជ្ញាធរពិបាកវាស់វែង។
គួរបញ្ជាក់ថា ដីព្រៃលិចទឹកបឹងទន្លេសាបត្រូវបានរកឃើញថា មានការទន្ទ្រានយ៉ាងធ្ងន់ធ្ងរក្រោយប្រធានរាជបណ្ឌិតសភាកម្ពុជាលោក សុខ ទូច បានចុះធ្វើការស្រាវជ្រាវ។ បន្ទាប់មកប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីក្រោមឱវាទចុះស្រាវជ្រាវវែកមុខជនល្មើសនិងយកមកផ្តន្ទាទោសតាមច្បាប់។ ភ្លាមៗក៏មានមន្ត្រីខ្លះនិងប្រជា ពលរដ្ឋខ្លះបានចេញមកសារភាពនិងប្រគល់ផ្ទៃដីទាំងនោះឲ្យមកអាជ្ញាធរគ្រប់គ្រងនិងការពារឡើងវិញ៕
ដោយ ៖ ណារី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



