Connect with us

KPT+

ហេតុអ្វី​បាន​ជា​ការ​ក្រោក​ពី​គេង​នៅ​ម៉ោង ៥ ព្រឹក​គឺ​ជា​គន្លឹះ​នៃ​ភាព​ជោគជ័យ?

បានផុស

នៅ

ក្រោក​ម៉ោង ៥ ព្រឹក គឺ​ជា​រឿង​មួយ​ដែល​ពិបាក​សម្រាប់​អ្នក​ដែល​មិន​ដែល​ក្រោក​សោះ។ ប៉ុន្តែ​អាច​ជា​ការ​ល្អ​ប្រសើរ ប្រសិន​បើ​យើង​គ្រប់គ្នា​ចាប់ផ្ដើម​បង្កើត​ទម្លាប់​ក្រោក​នៅ​វេលា​ទាប​ភ្លឺ។

ក្រោក​ទាប​ភ្លឺ​ជា​គន្លឹះ​នៃ​ជីវិត​ជោគជ័យ​ផ្ទាល់ខ្លួន និង​គុណ​ប្រយោជន៍​នៃ​ការ​កំណត់​សំឡេង​រោទ៍​ដោយ​ខ្លួនឯង​៖

១. មាន​ថាមពល​ច្រើន

ទោះបី​ជា​មាន​អារម្មណ៍​រវើរវាយ​បន្តិច  ប៉ុន្តែ​បើ​យើង​ក្រោក​ពី​ព្រលឹម​គឺ​ជា​ពេល​ព្រឹក​ដែល​បន្ថែម​ថាមពល​បម្រុង​ខ្ពស់​បំផុត​សម្រាប់​រាងកាយ។  ភ្ញាក់​ពី​គេង​នៅ​ម៉ោង ៥ ព្រឹក នឹង​ផ្ដល់​ឲ្យ​យើង​នូវ​ពេលវេលា​ល្អ​ពីរ​បី​ម៉ោង​មុន ហើយ​អាច​ត្រៀម​ការងារ​ ដើម្បី​ប្រើប្រាស់​លើ​គម្រោង​ផ្ទាល់ខ្លួន​របស់​យើង​នា​ពេល​បន្តិច​ទៀត។ យើង​ក៏​អាច​ធ្វើ​លំហាត់​ប្រាណ​ពេល​ព្រឹក ​ខ្លីៗ​ ដើម្បី​ជំនួយ​ដល់​សុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. សន្តិភាព​និង​ស្ងប់ស្ងាត់

មិន​មាន​មនុស្ស​ច្រើន​ទេ​ក្រោក​នៅ​ម៉ោង ៥ ព្រឹក ដូច្នេះ​យើង​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ពេល​វេលា​ស្ងប់ស្ងាត់​ផ្ទាល់ខ្លួន​ ដោយ​គ្មាន​អ្នកណា​មក​រំខាន ។ ប្រើ​ពេល​វេលា​ប្រកប​ដោយ​សន្តិភាព​នេះ ដើម្បី​ប្រមូល​គំនិត​របស់​យើង​សម្រាប់​ថ្ងៃ​ខាងមុខ​ ហើយ​រីករាយ​នឹង​គ្រា​ដែល​មនុស្ស​ភាគច្រើន​មិន​បាន​ឃើញ ដូចជា​ការ​មើល​ព្រះអាទិត្យ​រះ ​ជា​ដើម។

៣. មិន​ដែល​យឺត​ពេល​វេលា

ធ្វើអ្វី​មួយ​ទាំង​តក់ក្រហល់ ​គឺ​មិនមែន​ជា​រឿង​ល្អ​ឡើយ។ ចាប់ផ្ដើម​ទម្លាប់​ខ្លួន​ភ្ញាក់​ម៉ោង ៥ ទាប​ភ្លឺ ធ្វើ​ចិត្ត​ឲ្យ​រីករាយ ហាត់ប្រាណ​ងូតទឹក សម្រួល​ចរន្តឈាម។ យើង​ក៏​អាច​ទទួលទាន​អាហារ​ពេល​ព្រឹក​បាន​ល្អ បូករួម​ទាំង​ការ​អាន​ព័ត៌មាន​ថ្មីៗ​ផង​ដែរ។

៤. ជីវិត​នឹង​កាន់​តែ​រីករាយ

អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Toronto បាន​រក​ឃើញ​ថា ​អ្នក​ដែល​ក្រោក​ពី​ព្រលឹម​គឺ​មាន​សុខភាព​ល្អ​ ថែមទាំង​រីករាយ​ជាង​អ្នក​ដែល​នៅ​គេង​យូរ​ស្ពឹក​ស្រពន់។ ទស្សនាវដ្ដី Emotion បាន​សិក្សា​ថា​ ​ភ្ញាក់​ពី​ព្រលឹម​គឺ​ដូចជា​នាឡិកា​ជីវសាស្ត្រ​របស់​យើង ត្រូវ​បាន​កំណត់​ជា​កាលវិភាគ​ដែល​មាន​ប្រយោជន៍​ក្នុង​ជីវិត​របស់​ពួកគេ។

អ្នក​ដែល​ទទួល​ជោគជ័យ​គឺ​ជា​មនុស្ស​ដែល​ភ្ញាក់​ពី​ព្រលឹម​រៀង​រាល់​ព្រឹក ដើម្បី​ឈោង​ចាប់​អារម្មណ៍​ដែល​រីករាយ​ត្រៀម​សម្រាប់​ការងារ។

ដើម្បី​បង្ហាញ​ជា​ភស្តុតាង​របស់​មនុស្ស​ជោគជ័យ​ ដែល​ភ្ញាក់​ម៉ោង​ទៀប​ភ្លឺ​នេះ​ គឺ​មាន​លោកស្រី Margaret Thatcher និង​លោក Napoleonលោក Richard Branson លោក Tim Cook និង​លោក Jack Dorsey សុទ្ធ​តែ​ជា​បុគ្គល​ល្បីល្បាញ​ពី​សម័យ​មុន ​ហើយ​ត្រូវ​បាន​គេ​ដឹង​ថា​​ ជា​អ្នក​ក្រោក​ពី​ព្រលឹម​ទាំងអស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចង់​ឡើង​ភ្នំ​លេង​ចុង​សប្ដាហ៍ កុំ​ភ្លេច​គន្លឹះ ៥ យ៉ាង​ពី​អ្នកមាន​ពិសោធន៍

ចុចអាន៖រៀន​រស់​ក្នុង​វិបត្តិ ត្រូវការ​កម្លាំង​បីយ៉ាង​ធំៗ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម