KPT+
ទម្លាប់ភ្ញាក់ពីព្រលឹមផ្ដល់ប្រយោជន៍ទាំងផ្លូវចិត្តនិងជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ការសិក្សាជាច្រើនបានបង្ហាញថា ការឆាប់ចូលគេងនិងទម្លាប់ភ្ញាក់ពីព្រលឹមយ៉ាងទៀងទាត់ អាចជួយឱ្យមានរបៀបរស់នៅពោរពេញដោយសុខភាពល្អ។
ក្នុងនោះវាផ្ដល់គុណសម្បត្តិដូចជា៖
១. បង្កើនផលិតភាពការងារ

យោងតាមការសិក្សារបស់អាល្លឺម៉ង់មនុស្សដែលមានទម្លាប់ភ្ញាក់ពីព្រលឹមនឹងមានកិច្ចសហប្រតិបត្តិការល្អជាមួយអ្នកជុំវិញ ជាពិសេសជំរុញឱ្យការងារមានគុណភាពនិងប្រសិទ្ធភាពខ្ពស់។
រីឯការសិក្សាមួយទៀតបញ្ជាក់ថា អ្នកដែលក្រោកពីព្រលឹមទំនងជាទទួលជោគជ័យនៅកន្លែងធ្វើការ និងបំពេញភារកិច្ចបានរហ័សជាងអ្នកក្រោកយូរៗផងដែរ។
២. កាត់បន្ថយការថប់បារម្ភ

ការថប់បារម្ភនឹងធ្លាក់ចុះ ប្រសិនបើទម្លាប់គេងបានត្រឹមត្រូវ។ នេះជាអ្វីដែលការសិក្សាបានរកឃើញ។ ទម្លាប់ក្រោកពីព្រលឹមក៏អាចលើកកម្ពស់សុខភាពផ្លូវចិត្តនិងផ្លូវកាយកាន់តែប្រសើរថែមទៀត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ ការថប់បារម្ភ ភាពស្មុគស្មាញនឹងត្រូវបានកាត់បន្ថយ កាលណាភ្ញាក់ពីគេងបានលឿន។
៣. បន្ថយគំនិតអវិជ្ជមាន
កង្វះពេលវេលាគេងគ្រប់គ្រាន់មានជាប់ទាក់ទងទៅនឹងការគិតអវិជ្ជមាន។ នេះបើតាមអ្វី ដែលអ្នកស្រាវជ្រាវបានប្រាប់។ ចំណែកបញ្ហាដំណេកក៏ជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តដែរ ព្រោះមនុស្សអាចមានឱកាសខ្ពស់ក្នុងការប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត។ ប៉ុន្តែការកំណត់រយៈពេលគេងនិងភ្ញាក់បានទៀងទាត់ អាចធ្វើឱ្យសុខភាពបានប្រសើរឡើង និងបណ្ដុះអារម្មណ៍វិជ្ជមានរាល់ថ្ងៃ ។
៤. បង្កើតអារម្មណ៍ស្កប់ស្កល់

ការមានវិន័យដោយចូលគេងលឿននិងភ្ញាក់ឡើងលឿន ធ្វើឱ្យមនុស្សមានអារម្មណ៍ស្រស់ស្រាយ ព្រមទាំងចេះគ្រប់គ្រាន់នូវដែលអ្វីជារបស់ខ្លួន។ នេះជាអ្វីដែលការស្ទង់មតិជាមួយមនុស្ស ១,០៣៣ នាក់បានបញ្ជាក់។ ក្នុងនោះ មនុស្សដែលមានអាម្មណ៍ល្អជាមួយជីវិតផ្ទាល់ខ្លួនមាន ១៣ ភាគរយ និង ១៨ ភាគរយសប្បាយចិត្តនឹងស្ថានភាពហិរញ្ញវត្ថុ ហើយអ្នកមានតុល្យភាពលើការងារមាន ២១ ភាគរយ ។
៥. បង្កើតអារម្មណ៍ស្វាហាប់

ការដែលព្យាយាមភ្ញាក់ពីព្រលឹមរៀងរាល់ថ្ងៃ អ្នកនឹងទទួលអារម្មណ៍ស្រឡះមុខស្រឡះមាត់ ដោយបង្កើតបាននូវភាពស្វាហាប់រាល់កិច្ចការប្រចាំថ្ងៃ ក៏ដូចជាជំរុញអ័រម៉ូនអារម្មណ៍ល្អកាន់តែប្រសើរ។
៦. ជួយការរំលាយអាហារ

គេងគ្រប់គ្រាន់ ហើយឆាប់ភ្ញាក់ក៏ជាចំណែកជួយដល់ប្រព័ន្ធរំលាយអាហារផងដែរ។ ប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងកាន់តែមានដំណើរការល្អ ដោយវាជួយឱ្យពោះវៀន និងក្រពះ រំលាយអាហារបានត្រឹមត្រូវ។
៧. ប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ

ការគេងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធភាពស៊ាំ។ វាចាំបាច់សម្រាប់ខួរក្បាល និងសុខភាពទូទៅដទៃទៀតផងដែរ។ ការកំណត់ពេលវេលាភ្ញាក់ពីគេងទៀងទាត់អាចជួយប្រព័ន្ធភាពស៊ាំមិនងាយចុះខ្សោយ ហើយមានសមត្ថភាពប្រឆាំងជាមួយជំងឺបានច្រើនមុខទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ ថ្នាំទិព្វទំាងបីពេលក្រោកពីគេងមកភ្លាម
ចុចអាន៖ ហេតុអ្វីបានជាការក្រោកពីគេងនៅម៉ោង ៥ ព្រឹកគឺជាគន្លឹះនៃភាពជោគជ័យ?
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


