Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន គ្រោងជួបសិស្សប្រឡងជាប់និទ្ទេស A នាថ្ងៃទី ២៨ កុម្ភៈ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអំពីគ្រោងជួបសំណេះសំណាលជា​​មួ​យ​សិស្សប្រឡងជាប់និទ្ទេស A នាចុងខែកុម្ភៈ ឆ្នាំ ២០២២នេះ។ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ខាងមុខនេះ សម្ដេចនឹងជួបសំណេះ សំណាល ជាមួយសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A នៅទូទាំងប្រទេសចំនួន ១,៧៥៣ នាក់ ហើយការជួបសំណេះ សំណាលនេះ គឺត្រូវធ្វើឡើងក្នុងរាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ខ្ញុំប្រកាសថា នឹងទទួលសិស្សនិទ្ទេស A នៅទីក្រុងភ្នំពេញ ហើយសុំប្រគល់ឲ្យអាជ្ញាធរខេត្តទាំងអស់ ចៅហ្វាយខេត្តមកទីនេះច្រើនណាស់ ខេត្តត្រូវទទួលខុសត្រូវលើការជូនកូនសិស្ស, រួមជាមួយឪពុក-ម្ដាយ ទៅទីក្រុងភ្នំពេញ ចេញថ្លៃសណ្ឋាគារអីខ្លួនឯងទៅ ព្រោះខេត្តមានលុយ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម