ចរាចរណ៍
រថយន្តដឹកឥដ្ឋបុកនិងកិននារីម្នាក់ដាច់ខ្លួនជា២នៅផ្លូវណតប្រ៊ីត
នារីរូបស្រស់ជាបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ ត្រូវបានរថយន្តដឹកឥដ្ឋមួយគ្រឿងបើកបុកពីក្រោយ និងកិនដាច់ខ្លួនជា២បណ្តាលអោយស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត នៅតាមផ្លូវណតប្រ៊ីដ ខាងត្បូងស្តុប២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ៨និង១០នាទី ព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២២ នេះ ។

នារីរងគ្រោះមានឈ្មោះ លាង ពេជ្ររស្មី អាយុ២១ឆ្នាំ ជាបុគ្គលិកផ្នែកការពារនិងការបាត់បង់នៃនាយកដ្ឋានផ្នែកផ្សារទំនើប មានលំនៅផ្ទះលេខ ៤៧Eoផ្លួវលេខ ២២៣ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូម៉ាកZOOMER មួយគ្រឿងពណ៌ខ្មៅលាយទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1GO-365 មួយគ្រឿង ធ្វើដំណើរតែម្នាក់ឯង តាមផ្លូវណតប្រ៊ីដក្នុងទិសដៅពីត្បូងទៅជើងនឹងក្នុងគោលដៅទៅកន្លែងធ្វើការ ។ លុះធ្វើដំណើរដល់កន្លែងកើតហេតុ នារីរងគ្រោះក៏បានបើកហួសផ្លូវបន្តិចហើយ បានបត់ម៉ូតូត្រឡប់ក្រោយ វាងសួនច្បារខណ្ឌចែកទ្រូងផ្លូវបន្តិច ដើម្បីចូលក្រុមហ៊ុន ក៏ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយដឹកឥដ្ឋមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-3531 ធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង បានជ្រុលចង្កូតបុកពីក្រោយម៉ូតូនារីរងគ្រោះពេញទំហឹងបណ្តាលម៉ូតូនិងនារីរងគ្រោះដួលអូសជាច្រើនម៉ែត្រ ហើយរថយន្តនោះក៍បានកិនចំដងខ្លួននារីរងគ្រោះបណ្តាលអោយដាច់ខ្លួនជា២ស្លាប់នៅនឹងកន្លែងតែម្តង ។

បន្ទាប់ពីបង្កគ្រោះថ្នាក់រថយន្ត ក៍បានបើកទៅមុខប្រមាណ១០០ម៉ែត្រ រួចឈប់អ្នកបើកបររត់គេចខ្លួនបាត់នៅសល់តែកម្មករនិងព្រូ ដែលជាអ្នករួមដំណើរចំនួន៣នាក់ (ស្រី២ប្រុស១) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសួរនាំ ។ បន្ទាប់ពីបុកនិងកិនស្លាប់ បង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូន និងបុគ្គលិករួមការងារជាមួយនារីរងគ្រោះនាំគ្នារត់ចេញមកមើល និងបានស្រែកទ្រហោយំទាំងក្តីរន្ធត់ និងក្តុកក្តួលក្នុងចិត្តយ៉ាងពន់ពេក ។

ក្រោយកើតហេតុ សពត្រូវបាននគរបាលប្រគល់អោយក្រុមគ្រួសារបញ្ចូនទៅកាន់ឈាបនដ្ឋានវត្តទួលទំពូងដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូព្រមទាំងកម្មករត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យ នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕
អត្ថបទ៖ លីហេង


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


