ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា ទណ្ឌកម្មរបស់លោកខាងលិច ស្មើនឹង ការប្រកាសសង្គ្រាម (មានវីដេអូ)
លោក វ្ល៉ាឌីមៀរ ពូទីន បានហៅការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចលើរុស្ស៊ីថា ស្មើនឹងការប្រកាសសង្រ្គាម។ លោកទទូចថា ការលុកលុយរបស់លោកលើអ៊ុយក្រែន គឺត្រូវបានជំរុញដោយតម្រូវការដើម្បីការពារប្រជាជនរុស្ស៊ីនៅក្នុងប្រទេសនេះ។

ក្នុងការអត្ថាធិប្បាយផ្សាយតាមទូរទស្សន៍រដ្ឋ ប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា ទីក្រុងមូស្គូ ចង់ឲ្យប្រទេសអ៊ុយក្រែនគ្មានយោធា, លុបបំបាត់ឥទ្ធិពល Nazi និងមានឋានៈអព្យាក្រឹត។
លោកលើកឡើងថា “ទណ្ឌកម្មទាំងនេះ គឺជាវិធីសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។ ការដាក់ទណ្ឌកម្មដែលអ្នកអាចមើលឃើញ គឺស្មើនឹងការប្រកាសសង្រ្គាម ប៉ុន្តែអរគុណដែលវាមិនបានឈានដល់សង្រ្គាមពិតប្រាកដ ប៉ុន្តែយើងដឹងថា ការគំរាមកំហែងទាំងនេះចង់មានន័យយ៉ាងម៉េច”។

អ្វីគ្រប់យ៉ាងដំណើរការទៅតាមផែនការនៅក្នុងប្រទេសអ៊ុយក្រែន ហើយកងទ័ពរុស្ស៊ីនឹងបំពេញគោលបំណងរបស់ខ្លួន។
លោកពូទីនក៏បាននិយាយផងដែរថា លោកមិនមានផែនការដាក់ច្បាប់អាជ្ញាសឹក ឬប្រកាសដាក់ច្បាប់ក្នុងគ្រាអាសន្ននៅប្រទេសរុស្ស៊ីទេ ព្រោះបច្ចុប្បន្នគឺមិនចាំបាច់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ សាធារណរដ្ឋឆែក ត្រៀមបញ្ជូនកាំភ្លើងយន្ត រាប់រយដើម ទៅជួយ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


