ព័ត៌មានជាតិ
អតីតបុគ្គលិកណាហ្គា ៣នាក់ នឹងត្រូវដោះលែងឱ្យនៅក្រៅឃុំនាពេលឆាប់ៗនេះ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានក្តីរំពឹងថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន ៣ នាក់ដែលកំពុងជាប់ឃុំ អាចនឹងត្រូវបានដោះលែងឱ្យនៅ ក្រៅឃុំជាបណ្តោះអាសន្ននាពេល ឆាប់ៗនេះ។

យោងតាមសេចក្តីបំភ្លឺរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះថ្ងៃទី១៧ មីនានេះបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ អតីតបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៣នាក់ រួមមានឈ្មោះលោក ជួប ចាន់ណាត លោក សេង វណ្ណារិទ្ធ និងលោក សៅ សម្បត្តិ បានធ្វើលិខិតមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើសុំជួយផ្ដល់កិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ឱ្យពួកគាត់បាននៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីបានចូលរួមស្វែងរក ដំណោះស្រាយ និងឈានទៅបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៏ និងបានសន្យាថា សហការជាមួយ អាជ្ញាធរក្នុងការអនុវត្តឱ្យបានម៉ឺងមាត់នូវវិធានការសុខាភិបាល មិនរារាំងការយកអំណាច មិនធ្វើការប្រមូលផ្ដុំ ឬដឹកនាំតវ៉ាណាមួយដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិនោះឡើយ។

ក្រសួងបានបន្តថា ដើម្បីបន្តសម្របសម្រួលដោះស្រាយបញ្ចប់វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ដូចដែលក្រសួង បានខិតខំនាពេលកន្លងមក និងយោងតាមលិខិតស្នើសុំខាងលើ ក្រសួងបានធ្វើលិខិតទៅក្រសួងយុត្តិធម៌ និង បានចម្លងជូនក្រសួងសុខាភិបាល ហើយក្រសួងយុត្តិធម៌ក៏បានធ្វើលិខិតទៅសាលាដំបូងរាជធានីភ្នំពេញស្របតាមនីតិវិធីច្បាប់រួចហើយដែរ។
ប៉ុន្តែមេធាវីរបស់អតីតបុគ្គលិកទាំង៣នាក់ មានការយឺតយ៉ាងក្នុងការដកពាក្យ បណ្តឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍ ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការនីតិវិធីតាមផ្លូវច្បាប់។
ក្រសួងបានបន្តទៀតថា ដូច្នេះដើម្បីអាចអនុវត្តតាមនីតិវិធីតាមផ្លូវច្បាប់ក្នុងការដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន អតីតបុគ្កលិកទាំង ៣នាក់ និង មេធាវីតំណាង ត្រូវផ្តល់ការសហការនិងដកពាក្យបណ្ដឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍ជាមុនសិន។
ក្រសួងបានបន្ថែមថា នៅព្រឹកនេះ អតីតបុគ្គលិកទាំង ៣នាក់ កំពុងស្នើសុំដកពាក្យបណ្ដឹងរបស់ខ្លួននៅសាលាឧទ្ទរណ៍។ ដូចនេះ តាមនីតិវិធីច្បាប់ ក្រសួងរំពឹងថា អតីតបុគ្គលិកទាំង ៣នាក់ អាចនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាយ អាសន្នពេលឆាប់ៗនេះ។
ក្នុងការដោះស្រាយបញ្ចប់វិវាទការងាររួមជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រសួងការងារបានអញ្ជើញតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមកបន្តប្រជុំដោះស្រាយវិវាទនៅទីស្តីការក្រសួង នៅទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២រសៀល។
ក្រសួងបានបន្តថា ជាក់ស្តែង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ តំណាងភាគីនិយោជកបានមកចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួង ចំណែកតំណាងភាគីកម្មករនិយោជិតមិនបានមកចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួងឡើយ។ ក្រសួងមានការសោកស្តាយ ដែលកិច្ចប្រជុំនេះមិនអាចដំណើរការបាន។
ជាថ្មីម្តងទៀត ក្រសួងការងារក៏បានអំពាវនាវដល់តំណាងភាគីកម្មករនិយោជិត មេត្តាចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួង ដើម្បីដោះស្រាយបញ្ចប់ករណីវិវាទរួមនេះឱ្យបានឆាប់ស្របតាមនីតិវិធីច្បាប់ និងតាមការសន្យារបស់ខ្លួន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤៖៣០នាទីរសៀល នៅទីស្តីការក្រសួង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


