សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ កើនឡើង ១៧ ដង ដល់ ១ ពាន់លានដុល្លារក្នុងមួយឆ្នាំ
ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ លោក Park Heung-kyeong បានថ្លែងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងសាធារណៈរដ្ឋកូរ៉េ និងកម្ពុជាបានរុញច្រានកំណើនពាណិជ្ជកម្មប្រទេសទាំងពីរកើនឡើង ១៧ ដង។
ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤ គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ។

លោកឯកអគ្គរដ្ឋទូតលើកឡើងថា ឆ្នាំនេះគឺជាខួបលើកទី២៥ នៃការកសាងទំនាក់ទំនងការទូតឡើងវិញ រវាងកម្ពុជា និងកូរ៉េ ក្រោយពីបានកាត់ផ្ដាច់ដោយសារផលលំបាកមួយចំនួន។ ក្រោយពីភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងរហូតដល់ជាង១៧ដង គឺរហូតដល់១ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ហើយមានក្រុមហ៊ុនកូរ៉េប្រមាណ៣០០ក្រុមហ៊ុនកំពុងវិនិយោគផ្ទាល់នៅកម្ពុជា តាមវិស័យនានាដូចជាវិស័យកាត់ដេរ ហិរញ្ញវត្ថុ សំណង់ និងកសិកម្មជាច្រើនផងដែរ ។
បើតាមលោកឯកអគ្គរដ្ឋទូត កិច្ចព្រមព្រៀងស្ដីពីការយកពន្ធត្រួតគ្នារវាងកម្ពុជា និងកូរ៉េ បានចូលជាធរមានកាលពីខែមករាឆ្នាំ២០២១ ហើយឆ្នាំនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលកម្ពុជា-កូរ៉េ បានចូលរួមនោះ ក៏ត្រូវបានចូលជាធរមានផងដែរ ហើយនៅពេលអនាគត នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចូលជាធរមាន រំពឹងថា វិស័យពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ នឹងកាន់តែរស់រវើកបន្ថែមទៀត។


លោកថា កម្ពុជាគឺជាប្រទេសដៃគូដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់រដ្ឋាភិបាលកូរ៉េ ហើយចាប់ពីកសាងទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៩៧ ក្នុងរយៈពេល២០ឆ្នាំកន្លងមកប្រទេសកូរ៉េបានកំពុងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជំនួយឥតសំណង និងឥណទានសម្បទានសរុបមានចំនួនជាង៩០០លានដុល្លារសហរដ្ឋអាមេរិក ដែលមានដូចជារចនាសម្ព័ន្ធ សុខាភិបាល និងអប់រំជាដើម ហើយកូរ៉េកំពុងតែអនុវត្តគម្រោងដ៏ធំមួយដែលមានទំហំធំជាងឆ្នាំមុន ដែលមានទឹកប្រាក់១៥០លានដុល្លារសហរដ្ឋអាមេរិក ហើយមិនតែប៉ុណ្ណោះគម្រោង សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលនឹងក្លាយជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការ ក៏គ្រោងនឹងត្រូវអនុវត្តផងដែរ។
លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានលើកឡើងទៀត ទំនាក់ទំនងល្អរវាងកម្ពុជា និងកូរ៉េក៏បានចូលរួមចំណែកយ៉ាងធំក្នុងការបង្កើតការងារ និងការប្រមូលរូបិយប័ណ្ណអន្តរជាតិសម្រាប់កម្ពុជាផងដែរ តាមរយៈការនាំចេញកម្លាំងពលករពលកម្ម ក្រោមប្រព័ន្ធអនុញ្ញាតិមុខរបរ។ បច្ចុប្បន្នមានពលករខ្មែរប្រមាណ៤៥០០០នាក់ កំពុងបម្រើការងារក្នុងវិស័យឧស្សាហកម្មនៅប្រទេសកូរ៉េ ប្រកបដោយស្មោះត្រង់ និងទទួលបានការទទួលស្គាល់សមត្ថភាពពីនិយោជករបស់ពួកគេផងដែរ។
ជាមួយគ្នានោះ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ក៏មានសកម្មភាពយ៉ាងសកម្មផងដែរ។ មុនពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ភ្ញៀវទេសចរដែលបានធ្វើទស្សនកិច្ចទៅវិញទៅមក រវាងប្រទេសទាំងពីរ មានចំនួនរហូតដល់ជាង៣០ម៉ឺននាក់ក្នុងមួយឆ្នាំ ហើយបើទោះបីជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាល ដែលធ្វើឲ្យស្ទើរតែគ្រប់ជើងហោះហើរត្រូវបានបិទក៏ដោយ ប៉ុន្តែនៅតែរក្សាបាននូវជើងហោះហើរដដែលរវាងប្រទេសទាំងពីរ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា និងកូរ៉េ ព្រមទាំងចលនាបម្លាស់ទីអន្តរជាតិសម្រាប់ប្រជាជនប្រទេសទី៣ផងដែរ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ