ព័ត៌មានជាតិ
សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបន់ស្រន់សូមឱ្យសភាពការណ៍នៅកូរ៉េវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ហើយបន្តថា “មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ”។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងជំនួបដែលសម្ដេចអនុញ្ញាតឱ្យលោក គីម ជីនព្យូ(Kim Jin-pyo) អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម នៅវិមាន៧ មករា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ។

គួរឱ្យដឹងថា នយោបាយប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចូលក្នុងវិបត្តិចាប់តាំងពីប្រធានាធិបតី Yoon Suk Yeol បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដើម្បីបង្ក្រាបបក្សប្រឆាំងកាលថ្ងៃទី៣ខែធ្នូ២០២៤ ប៉ុន្តែត្រូវសភាបោះឆ្នោតទម្លាក់ច្បាប់នោះតនៅប៉ុន្មានម៉ោងក្រោយមក។

ក្រោយលោក Yoon ប្រកាសច្បាប់អាជ្ញាសឹក លោក ត្រូវបានព្យួរពីតួនាទីជាប្រធានាធិបតី កាលថ្ងៃទី១៤ខែធ្នូ២០២៤ ហើយ អំណាចបានធ្លាក់ទៅលើ នាយករដ្ឋមន្ត្រី Han Duck-soo សម្រាប់កាន់តំណែងជាប្រធានាធិបតីស្តីទី។
នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ប៉ូលិសកូរ៉េខាងត្បូង បានអនុវត្តដីកាចាប់ខ្លួន ចូលទៅចាប់លោក Yoon Suk Yeol ដល់វិមានប្រធានាធិបតី ប៉ុន្តែពួកគេត្រូវជួបប្រទះជាមួយចលនាតស៊ូរបស់អ្នកគាំទ្រលោក Yoon និងកងសន្តិសុខរបស់គាត់។

នៅមុខខ្លោងទ្វារវិមានប្រធានាធិបតី ក្រុមអ្នកគាំទ្រលោក Yoon រាប់ពាន់នាក់ នៅកកកុញ ដើម្បីព្យាយាមរារាំងប៉ូលិសពីការអនុវត្តការចាប់ខ្លួន ហើយនាំគ្នាស្រែកឈ្មោះលោក Yoon ដើម្បីបង្ហាញពីភក្តីភាព។
យ៉ាងណាក៏ដោយ លោក Yoon ត្រូវបានចាប់ខ្លួនដ៏ចម្រូបចម្រាសកាលពីថ្ងៃទី១៥ខែមករា ដោយការិយាល័យស៊ើបអង្កេតពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO)។ បន្ទាប់ពីការឃុំខ្លួននៅទីនោះផុតរយៈពេល៤៨ម៉ោង ដោយលោក Yoon ប្រើប្រាស់សិទ្ធិរក្សាភាពស្ងប់ស្ងាត់ និងបដិសេធការសហការជាមួយ CIO រដ្ឋអាជ្ញាធរតុលាការក្រុងសេអ៊ូលក៏ចេញដីកាឃុំខ្លួន។

នៅចុងខែមករា ឆ្នាំ២០២៥ អគ្គរដ្ឋអាជ្ញានៃតុលាការក្រុងសេអ៊ូលបានចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ពីបទបះបោរជាផ្លូវការ។ ការចោទប្រកាន់បទល្មើស «បះបោរ» ដែលអាចនឹងធ្វើឲ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol មានទោសប្រហារជីវិត ឬក៏មានទោសជាប់ពន្ធនាគារពេញ១ជីវិត នៅពេលការស៊ើបអង្កេតរកឃើញថា គាត់មានពិរុទ្ធភាពលើការប្រកាសច្បាប់អាជ្ញាសឹកកាលថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤៕
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


