ព័ត៌មានជាតិ
សាលាឧទ្ធរណ៍សម្រេចលើកពេលសវនាការលើសំណុំរឿងមន្ត្រីអាដហុកចំនួន៥រូប ពាក់ព័ន្ធនាង ខុម ចាន់តារាទី ហៅ ស្រីមុំ
តាមការគ្រោងទុក នៅព្រឹក២៥ ខែមីនា ឆ្នាំ២០២២នេះ សាលាឧទ្ធរណ៍គ្រោងបើកសវនាការលើសំណុំរឿងលើមន្ត្រីជាន់ខ្ពស់ និងអតីតមន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុកចំនួន៥រូប ប៉ុន្តែបានសម្រេចលើកពេល ដោយសារមេធាវីការពារក្តីឲ្យលោក នី ចរិយា ស្នើសុំលើកពេលដោយលោកបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវិដ-១៩ (អូមីក្រុង) និងយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ បទឧក្រិដ្ឋចាំបាច់ត្រូវតែមានមេធាវីការពារក្តី។

អតីតមន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុកទាំង៥រូបនោះរួមមាន៖ លោក នី សុខា , លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, លោក នី ចរិយា និងលោកស្រី លឹម មុន្នី។

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសអ្នកទាំង៥ រូបដាក់ពន្ធនាគារម្នាក់ៗចំនួន៥ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ “សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី”។ ទោស៥ ឆ្នាំនេះ តុលាការសម្រេចឱ្យពួកគាត់អនុវត្តក្នុងពន្ធនាគាររយៈពេល១៤ខែ និងទោសនៅសល់ត្រូវព្យួរ។

ដោយមិនពេញចិត្តចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ អ្នកទាំង៥ រូប តាមរយៈមេធាវីបានសម្រេចដាក់ពាក្យបណ្តឹងសាទុក្ខទៅសាលាឧទ្ធរណ៍ ហើយបើកសវនាការនៅថ្ងៃនេះ ប៉ុន្តែត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ស៊ិន វិសាល សម្រេចលើកពេលទៅថ្ងៃក្រោយវិញ ដោយសារមេធាវីការពារក្ដីឱ្យលោក នី ចរិយា គឺលោក សំ សុគង់ បានដាក់ពាក្យស្នើសុំពន្យារពេលក្រោយពីលោកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។

លោក ស៊ិន វិសាល បញ្ជាក់ថា សំណុំរឿងនេះ ជារឿងព្រហ្មទណ្ឌ មេធាវីត្រូវតែចូលរួមជាចាំបាច់មិនអាចអត់បានទេ ទោះបីជាអ្នកការពារសិទ្ធិមនុស្សអាដហុកចំនួន៤ រូបទៀត គាត់មានមេធាវីចូលរួមក៏ដោយ ហើយលោកសម្រេចលើកពេល ទៅចុងខែមេសាខាងមុខ។ ចំណែកពេលវេលា និងថ្ងៃសវនាការជាក់លាក់នឹងជូនព័ត៌មានតាមក្រោយ។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បានប្រាប់អ្នកសារព័ត៌មាននៅមុខសាលាឧទ្ធរណ៍រាជធានីភ្នំពេញថា ពួកគាត់រង់ចាំសវនាការបណ្ដឹងសាទុក្ខនេះជាច្រើនឆ្នាំមកហើយ ខណៈដែលពួកគាត់បានដាក់បណ្ដឹងទៅសាលាឧទ្ធរណ៍តាំងពីឆ្នាំ២០១៨។ លោកថា លោកចង់ឱ្យបន្តសវនាការនេះ ព្រោះលោករង់ចាំយុត្តិធម៌យូរហើយ។ ជាមួយគ្នានោះ លោក នី សុខា បានស្នើទៅតុលាការឱ្យកោះហៅសាក្សី ឈ្មោះ ខុម ចាន់តារាទី ហៅ ស្រីមុំ និងមេធាវីរបស់គាត់ គឺអ្នកស្រី ទ្រី ឈួន មកសួរដេញដោលក្នុងសវនាការ ដោយថា មកដល់ថ្ងៃនេះ តុលាការមិនបានកោះហៅសាក្សីទាំងពីរនេះមកចូលរួមសវនាការឡើយ។

សូមបញ្ជាក់ថា អ្នកទាំង៥រូប ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញកោះហៅឱ្យចូលសវនាការ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីជំនុំជំរះ ពីបទ “ អំពើសូកប៉ាន់សាក្សី ” បន្ទាប់ពីអ្នកទាំង៥រូប បានដាក់បណ្តឹងឧទ្ធរណ៍ ដើម្បីស្នើសុំឲ្យសាលាឧទ្ធរណ៍រកយុត្តិធម៌លើសំណុំរឿងរបស់ពួកគាត់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


