ព័ត៌មានអន្ដរជាតិ
ដឹងមូលហេតុ នៃការបាត់ខ្លួនដ៏អាថ៌កំបាំងរបស់ រដ្ឋមន្ត្រីការពារជាតិរុស្សី
រដ្ឋមន្ត្រីការពារជាតិរុស្សី ដែលបានបាត់ខ្លួនអស់រយៈពេលកន្លះខែមកហើយនោះ ពេលនេះបានបង្ហាញមុខវិញហើយ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។

លោក Sergei Shoigu បានលេចមុខជាថ្មីកាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែមីនា បន្ទាប់ពីអ្នកនាំពាក្យផ្លូវការរបស់វិមានក្រឹមឡាំងអះអាងថា គាត់គាំងបេះដូងដូច្នេះហើយទើបគាត់មិនបានបង្ហាញខ្លួនជាសាធារណៈ ឬព្រឹត្តិការណ៍ផ្លូវការណាមួយចាប់តាំងពីពាក់កណ្តាលខែមីនាមក។
លោក Sergei Shoigu ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និងជាអ្នកមើលការខុសត្រូវនៃអ្វីដែលលោក ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” របស់រុស្ស៊ីនៅ អ៊ុយក្រែន គឺមិនត្រូវបានគេឃើញជាសាធារណៈទេចាប់តាំងពីថ្ងៃទី១១ខែមីនាមក ប៉ុន្តែពេលនេះ គាត់ត្រូវបានគេឃើញមួយភ្លែតនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីតាមរយៈកម្មវិធី Zoom។

ការបាត់ខ្លួនរបស់លោក Shoigu ពីភ្នែកសាធារណៈ បានបង្កើតពាក្យចចាមអារ៉ាមជាច្រើន និងការលើកឡើងខុសៗគ្នា។
គួរបញ្ជាក់ថា លោក Sergei Shoigu អាយុ ៦៦ ឆ្នាំ បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិចាប់តាំងពីឆ្នាំ២០១២មក ហើយជារឿយៗត្រូវបានគេមើលឃើញថា ជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់លោក ពូទីន នៅក្នុងវិមានក្រឹមឡាំង។

គាត់ និងលោកពូទីន បានធ្វើសកម្មភាពរួមគ្នាជាច្រើន ដូចជាការនេសាទជាដើម។ អាជីពនយោបាយរបស់លោក Shoigu បានចាប់ផ្តើមបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលគាត់ បម្រើការជាប្រធានក្រសួងសង្គ្រោះបន្ទាន់។
លោក Shoigu គឺជាស្ថាបនិកម្នាក់នៃគណបក្សនយោបាយដ៏ធំបំផុតរបស់រុស្ស៊ីឈ្មោះ United Russia ដែលមានសំឡេងភាគច្រើននៅក្នុងសភា។ គណបក្សនេះត្រូវបានគេចាត់ទុកថា ជាអ្នកគាំទ្រគោលនយោបាយរបស់លោកពូទីន ហើយបានគាំទ្រលោកពូទីនជាប្រធានាធិបតី នៅក្នុងការបោះឆ្នោតចុងក្រោយចំនួនបីលើកក្នុងចំណោមបួនលើកចុងក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ JP
ចុចអាន៖ អាល្លឺម៉ង់ បញ្ជូនមីស៊ីល ១៥០០ គ្រាប់ និងកាំភ្លើងយន្ត ១០០ដើម ទៅដល់ អ៊ុយក្រែន ហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


