កីឡា
ការប្រកួតបាល់ទាត់ បុរីខាសិនភ្នំពេញ បានបញ្ចប់ដោយជោគជ័យ
បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ការប្រកួតបាល់ទាត់របស់បុរីខាសិន ដែលរៀបចំដោយCCMP FOOTBALL LEAGUE នៅក្លឹបកីឡា AUPP បានបញ្ចប់កាលពីរសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២២។ លទ្ធផលនៃប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមARC FCបានទទួលបានជយលាភីលេខ ១ ក្រុមBig Dragonទទួលបានជយលាភីលេខ ២ និងក្រុមZiqin Farm FC ខេត្តកំពង់ឆ្នាំងទទួលបានជយលាភីលេខ ៣។

CCMP FOOTBALL LEAGUE បានអញ្ជើញបុគ្គលិកការងារសហគ្រាសកម្ពុជាចិនចូលរួមការប្រកួត ដើម្បីធ្វើឲ្យជីវិតរស់នៅជនជាតិចិន ដែលរស់នៅក្នុងទឹកដីខ្មែរកាន់តែមានភាពសម្បូរបែប បង្ហាញស្មារតីកីឡាបាល់ទាត់ ជំរុញទំនាក់ទំនងកម្ពុជាចិន។ ក្រុមបាល់ទាត់ទាំង ៦ ក្រុម បានបើកការប្រកួតបែបមិត្តភាព ដែលផ្តោតសំខាន់លើកាយសម្បទា។ ការប្រកួតបាល់ទាល់បុរីខាសិន បើកការប្រកួតនាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ ដោយសារជំងឺរាតត្បាតកូវីដ១៩ វគ្គផ្តាច់ព្រ័ត្រត្រូវបានប្រារព្វនៅមុនចូលឆ្នាំខ្មែរ។


នាថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ក្រុមARC FC បានចាញ់គេមួយគ្រាប់ក្នុងការប្រកួតដំបូង តែនាទីចុងបានយកឈ្នះវិញដោយពិន្ទុ 6:3។ ក្រុម Big Dragon ទាត់ចូល១គ្រាប់នៅនាទីដំបូង បន្ទាប់មកក្រុមARCបានទាត់ចូល២គ្រាប់ជាប់គ្នា ក្រុមBig Dragonតាមវិញ១គ្រាប់។ ក្រុមARCបានបន្តទាត់ចូល២គ្រាប់ជាប់គ្នា ឯក្រុមBig Dragonបានទាត់ចូល១គ្រាប់វិញ ចុងក្រោយក្រុមARCបានទាត់ចូល១គ្រាប់ទៀត ហើយកំណត់លទ្ធផលនៃការឈ្នះចាញ់។


ការប្រកួតលើកនេះ ឧបត្ថម្ភដោយក្រុមហ៊ុនCambodia Kasen International Real Estate Co.,Ltd ក្រុមហ៊ុននេះជាសាខាក្រុមហ៊ុនឡើងទីផ្សារភាគហ៊ុននៅហុងកុងប្រទេសចិន ដែលសាងសង់គម្រោងវិឡាសួនច្បារដំបូងបំផុតនៅក្រុងភ្នំពេញ។


គម្រោងនេះមានផ្ទៃដីសរុប ៤០ ហិកតាមានរៀបចំជាវិថីពាណិជ្ជកម្មប្រវែង ២០០ ម៉ែត្រតាមបណ្តោយផ្លូវជាតិលេខបី ផ្លូវក្នុងបុរីប្រវែង ១១០០ ម៉ែត្រ(ហាងតាមវិថីពាណិជ្ជកម្មមាន ៤៥០ ហាង) ក្លឹប សាលារៀនអន្តរជាតិ បុរីរស់នៅ ផ្សារទំនើប ភោជនីយដ្ឋាន កន្លែងកម្សាន្តលំហែកាយ សហគមន៍ ដើម្បីបង្កើតជាសួនច្បារសម្រាប់ការរស់នៅដ៏ទាក់ទាញជាគំរូនាថ្ងៃអនាគត នាំមកនូវរបៀបរស់នៅបែបថ្មីសម្រាប់ប្រជាជនកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


