ព័ត៌មានអន្ដរជាតិ
ចិនធ្វើតេស្តមនុស្សជាង៤លាននាក់ក្នុងមួយទីក្រុងបន្ទាប់ពីផ្ទុះកូវីដនៅ ស៊ីនជាំង
ជាថ្មីម្តងទៀត ប្រទេសចិនបានចាប់ផ្តើមការធ្វើតេស្តទ្រង់ទ្រាយធំរកវីរុសកូរ៉ូណានៅក្នុងទីក្រុងមួយទាំងមូលស្របពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងតំបន់នៃខេត្ត ស៊ីនជាំង។
មនុស្សប្រហែល៤.៧លាននាក់ក្នុងទីក្រុង Kashgar កំពុងត្រូវបានធ្វើតេស្តខណៈគិតត្រឹមពេលនេះ មានករណីមិនបង្ហាញរោគសញ្ញាចំនួន១៣៨ករណីត្រូវបានរកឃើញ។
ប្រទេសចិនទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការទប់ស្កាត់អត្រាឆ្លងឲ្យថយចុះប៉ុន្តែនៅតែបន្តមានការផ្ទុះឡើងតូចៗ។
ស៊ីនជាំង គឺជាតំបន់របស់ជនជាតិភាគតិចកាន់សាសនាឥស្លាម អ៊ុយហ្គ័រ របស់ប្រទេសចិនហើយពួកគេត្រូវបានក្រុមសិទិ្ធមនុស្សនិយាយថា កំពុងទទួលរងការធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។
សាលារៀននៅទីក្រុង Kashgar បានបិទទ្វារហើយប្រជាជនមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីទីក្រុងទេលើកលែងតែពួកគេមានលិខិតបញ្ជាក់ តេស្តអវិជ្ជមាន។
ករណីដំបូងនៃការផ្ទុះឡើងនៅ Kashgar គឺស្ត្រីមិនបង្ហាញរោគសញ្ញាម្នាក់ដែលធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែងក្នុងតំបន់ Shufu។
ស្ត្រីរូបនេះគឺជាករណីដំបូងគេដែលត្រូវបានរកឃើញនៅចិនដីគោកក្នុងរយៈពេល១០ថ្ងៃ។
ការធ្វើតេស្តទ្រង់ទ្រាយធំដែលចាប់ផ្តើមកាលពីថ្ងៃសៅរ៍បានរកឃើញករណីមិនបង្ហាញរោគសញ្ញាចំនួន១៣៧ករណីផ្សេងទៀត។
គួរបញ្ជាក់ថា ករណីមិនបង្ហាញរោគសញ្ញាមិនត្រូវបានរាប់បញ្ចូលទៅក្នុងចំនួនសរុបជាផ្លូវការរបស់ប្រទេសចិនទេ។ ចិនមានការឆ្លងជំងឺកូវីដ១៩ចំនួន៨៥,៨១៩ករណីខណៈមានអ្នកស្លាប់៤,៦៣៤នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


