ព័ត៌មានអន្ដរជាតិ
ហូឡង់ ប្រកាស បង្កើនការចំណាយខាងយោធា ធំបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់
រដ្ឋាភិបាលហូឡង់ បានលាតត្រដាងនូវអ្វីដែលខ្លួននិយាយថា ជាការបង្កើនចំណាយខាងយោធាដ៏ធំបំផុតចាប់តាំងពី បញ្ចប់សង្រ្គាមត្រជាក់មក។

រដ្ឋមន្ត្រីការពារជាតិ លោកស្រី Kajsa Ollongren និយាយថា “ការគំរាមកំហែងលើពិភពលោក និងសង្រ្គាមនៅអ៊ុយក្រែន បានបង្ហាញថា សន្តិភាព និងសន្តិសុខមិនអាចទទួលយកបានទេ”។
ប្រាក់បន្ថែមចំនួន ៥ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ នឹងត្រូវបានប្រើដើម្បីផ្គត់ផ្គង់គ្រឿងសព្វាវុធ ដូចជាយន្តហោះចម្បាំង F-35 ថ្មីចំនួន៦គ្រឿង និងបង្កើនចំនួនយន្តហោះគ្មានមនុស្សបើកធុន MQ-9 Reaper ទ្វេដងពី ៤ ទៅ ៨ គ្រឿង។

នេះមានន័យថា នៅឆ្នាំ ២០២៤ និង ២០២៥, ហូឡង់នឹងឈានដល់ ២% នៃ GDP លើការចំណាយយោធា ដែលអង្គការណាតូបានជំរុញដល់សមាជិករបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ The Guardian៖ រុស្ស៊ី កំពុងឈ្នះសង្គ្រាមសេដ្ឋកិច្ចលើ លោកខាងលិច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


