ព័ត៌មានជាតិ
សៀវភៅ “បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មជោគជ័យ” ទទួលការអនុញ្ញាតបោះពុម្ពចែកចាយ ពីសម្ដេចនាយករដ្ឋមន្ត្រី
សៀវភៅដែលមានចំណងជើងថា៖ ធ្វើដំណើរជាង ២៥,០០០ គីឡូម៉ែត្រ “បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មសម្រេចបានជោគជ័យក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី” ដែលបាននិពន្ធដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោះពុម្ពដេីម្បីចែកចាយជូនដល់ក្រសួង ស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរសុខាភិបាលរាជធានី-ខេត្ត សាកលវិទ្យាល័យ បណ្ណាល័យ អង្គការជាតិ និងអន្តរជាតិជាដេីម។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្ដល់ការអនុញ្ញតដ៏ខ្ពង់ខ្ពស់ ឱ្យ គ.វ.ក-១៩ បោះពុម្ពសៀវភៅខាងលើនេះ ពាក់ព័ន្ធទៅនឹងដំណើរសប្បុរសធម៌របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការផ្ដល់អំណោយដ៏ថ្លៃថ្លាជូនដល់ លោកយាយ លោកតា អាយុ១០០ឆ្នាំឡើង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ និងបុគ្គលដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី១លាន ដល់ទី១០លាន។

សៀវភៅនេះបានជូនដល់អង្គសិក្ខាសិលាពិគ្រោះយោបល់ ស្ដីពីរបាយការណ៍លិទ្ធផលនៃការវិភាគស្ថានភាព ការថែទាំសុខភាពបឋម នៅប្រទេសកម្ពុជា និងកិច្ចពិគ្រោះយោបល់លើយន្តការ នៃការចូលរួមរបស់សហគមន៍ ដែលបានប្រព្រឹត្តទៅនៅក្នុងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នាពេលកន្លងទៅ។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងបន្តធ្វើការចែកសៀវភៅនេះ ជូនទៅដល់បណ្ដាក្រសួង មន្ទីរ រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំង២៥ រួមទាំងសកលវិទ្យាល័យនានា ជាពិសេសជូនតាមបណ្ដាបណ្ណាល័យ ដើម្បីរក្សាទុកជាឯកសារសិក្សាស្រាវជ្រាវ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


