ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិនព្រមានវិធានការច្បាប់ចំពោះជនណាដែលរំលោភយកដីចំណីភ្នំ ធ្វើជា កម្មសិទ្ធិ
អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រី មុំ នៅថ្ងៃទី ១៦ ខែមិថុនា ២០២២ នេះ បានធ្វើការព្រមានវិធានការច្បាប់ដល់អ្នកដែលបានរំលោភយកដីចំណីភ្នំ និងភ្នំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ធ្វើជាកម្មសិទ្ធិ។

ការលើកឡើងបែបនេះ ក្នុងឪកាសដែលលោកស្រី បាន ស្រីមុំ អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យ និងដាក់ចំណាត់ការបន្ទាន់ ពាក់ព័ន្ធករណីម្ចាស់ដីជួលគ្រឿងចក្រ ជីកកកាយដីចំណីភ្នំ នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អភិបាលរងខេត្ត មន្ត្រីសាលាខេត្ត និងប្រធានមន្ទីរជំនាញជុំវិញខេត្ត ជាច្រើននាក់។

លោកស្រី បាន ស្រីមុំ បានក្រើនរំលឹក ដល់ប្រធានមន្ទីរជំនាញមួយចំនួន និងបុគ្គលរំលោភបំពានដីចំណីភ្នំ និងដីភ្នំ ដែលពាក់ព័ន្ធនិងការរំលោភបំពានដីសាធារណៈរបស់រដ្ឋយកមកគ្រប់គ្រង ដើម្បីប្រយោជន៍ផ្ទាល់ខ្លូន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ គឺមិនអាចយកដីសាធារណៈរបស់រដ្ឋ ដោយបំពានឡើយ។
ពាក់ព័ន្ធ និងការរំលោភបំពាន ដីចំណីភ្នំ និងដីភ្នំនេះដែរ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានដាក់ចំណាត់ការដល់លោក លោកស្រីប្រធានមន្ទីរជំនាញមួយចំនួន ត្រូវអនុវត្តតាមនីតិវិធីច្បាប់ ចំពោះបុគ្គលណា ឬមានការឃុបឃិតគ្នា ដើម្បីរំលោភយកដីចំណីភ្នំ និងដីភ្នំ ត្រូវតែបញ្ឈប់ការកាយ និងរុករាន់ដីហាមឃាត់ជាបន្ទាន់ផងដែរ។

លោកស្រីអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា៖ ក្នុងករណី ការអនុវត្តមានការរាំងស្ទះដោយបញ្ហាណាមួយដែលមិនមានការចូលរួមសហការពីបុគ្គលរំលោភបំពាន សូមរៀបចំឯកសារសម្រាប់រដ្ឋបាលខេត្តដាក់ជូនតុលាការធ្វើចំណាត់ការតាមនីតិវិធីផ្លូវច្បាប់ផងដែរ៕

អត្ថប៖ សេង សុវណ្ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ