ព័ត៌មានជាតិ
សិប្បកម្មនៅខេត្តប៉ៃលិន អាចផលិតស្រាក្រហម ប្រេងកូឡា និងផលិតផលជាច្រើនមុខទៀត
ក្រៅពីល្បីត្បូងមានតម្លៃ និងផ្លែមៀនប៉ៃលិនជាដំណាំយុទ្ធសាស្រ្ត ខេត្តប៉ៃលិនក៏មានសហគ្រាសមួយចំនួនបានខិតខំកែច្នៃវត្ថុធាតុដើមក្នុងស្រុក ផលិតចេញជាផលិតផលឆ្លើយតបលក់លើទីផ្សារ។

ក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្តប៉ៃលិនកាលពីសប្តាហ៍មុននេះ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្រៅពីបង្ហាញពីវឌ្ឍនភាពរបស់ខេត្ត ក៏បាននាំយកផលិតផលដែលកែច្នៃផលិតក្នុងខេត្តប៉ៃលិនផ្សព្វផ្សាយឲ្យមហាជនបានស្គាល់ថែមទៀត។

លោកជំទាវបានលើកបង្ហាញពីស្រាមៀនប៉ៃលិន ជាផលិតផលកែច្នៃចម្រាញ់ពីផ្លែមៀនប៉ៃលិនសុទ្ធ ១០០% ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនទាំងពលរដ្ឋក្នុងខេត្តនិងទូទាំងប្រទេស។ ជាមួយគ្នានេះក៏មានប្រេងកូឡា ប្រេងខ្យល់ និងប្រេងរិតរបស់សិប្បកម្មម៉េង ទ្រី ៩៩៩ ដែលលោកជំទាវអះអាងថាមានប្រសិទ្ធភាពខ្ពស់សម្រាប់លាបគ្រេចថ្លោះផ្សេងៗដែលកន្លងទៅធ្លាប់បានផ្តល់ដល់ថ្នាក់ដឹកនាំមួយចំនួនផងដែរ។



បន្ថែមពីនោះ លោកជំទាវក៏បានបង្ហាញពីដំណាប់ស្វាយ ដំណាប់ផ្លែមៀនដែលត្រូវបានកែច្នៃដោយសហគ្រាសក្នុងខេត្តប៉ៃលិនផ្ទាល់ដែលប្រកបដោយឱជារស និងអនាម័យថែមទៀតផង។
ដោយសារខិតខំរបស់រដ្ឋាភិបាលនិងអាជ្ញាធរខេត្ត ជំរុញឲ្យមានការវិនិយោគបង្កើតរោងចក្រសម្ងួតផ្លែមៀន និងផ្លែស្វាយ ដែលបានជួយក្នុងការប្រមូលទិញផលិតផលដំណាំរបស់កសិករមិនថាក្នុងខេត្តប៉ៃលិន និងបណ្តាខេត្តដទៃទៀត។
បើតាមលោកស្រីអភិបាលខេត្ត ក្នុងរយៈពេលថ្មីៗនេះតម្លៃដំណាំកសិកម្មក្នុងខេត្តមានការកើនឡើងដូចជា ពោតក្រហម ដំឡូងមី និងស្វាយកែវរមៀត មានតម្លៃខ្ពស់ជាងតម្លៃឆ្នាំកន្លងមក។ អាជ្ញាធរខេត្តសហការជាមួយមន្ទីរជំនាញខិតខំរកទីផ្សារដើម្បីលើកកម្ពស់តម្លៃកសិផល ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋតាមរយៈការជម្រុញដល់ការនាំចេញទៅក្រៅប្រទេស។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានខិតខំស្រាវជ្រាវរកផលិតផលសក្តានុពលរបស់ខេត្ត ដើម្បីចូលរួមគាំទ្រនិងជំរុញចលនាភូមិមួយផលិតផលមួយ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


