ព័ត៌មានជាតិ
ផ្គត់ផ្គង់មិនគ្រប់គ្រាន់ រោងចក្រសម្ងួតស្វាយ និងមៀនប៉ៃលិន នឹងចុះទិញកសិផលពីខេត្តដទៃទៀត
ខណៈកសិផលក្នុងខេត្តប៉ៃលិនផ្គត់ផ្គង់មិនគ្រប់គ្រាន់ អាជ្ញាធរខេត្តប៉ៃលិននឹងសហការជាមួយរដ្ឋបាលខេត្តដទៃទៀត ចុះប្រមូលទិញផ្លែមៀនប៉ៃលិន និងស្វាយកែវរមៀតរបស់កសិករដែលគ្មានទីផ្សារ ដើម្បីបំពេញបន្ថែមក្នុងខ្សែសង្វាក់ផលិតកម្មរោងចក្រនៅខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិបានបញ្ជាក់ក្នុងសន្និសីទកាលពីសប្តាហ៍មុនថា ខេត្តប៉ៃលិនមានរោងចក្រឡសម្ងួតវិនិយោគដោយក្រុមហ៊ុនចិន ដែលបច្ចុប្បន្នកំពុងខ្វះខាតកសិផលយកមកដំណើរការក្នុងខ្សែសង្វាក់ផលិត ដូច្នេះអាជ្ញាធរខេត្តនឹងសហការជាមួយរដ្ឋបាលខេត្តដទៃទៀត ចុះប្រមូលទិញផលិតផលរបស់កសិករយកមកបំពេញក្នុងខ្សែសង្វាក់ផលិតកម្ម។
«រោងចក្រនេះមានសមត្ថភាពសម្ងួតផ្លែមៀន និងស្វាយមានគុណភាព និងអនាម័យដើម្បីនាំចេញ។ តែរោងចក្រខាតខាតកសិផលយកមកកែច្នៃ ដូច្នេះរដ្ឋបាលខេត្តនឹងសហការជាមួយដែនសមត្ថកិច្ចខេត្តដទៃទៀត ដើម្បីប្រមូលទិញកសិផលរបស់កសិករយកមកបំពេញបន្ថែមក្នុងខ្សែសង្វាក់ផលិត»។

ខេត្តប៉ៃលិនមានភូមិសាស្ត្រអំណោយផលលើការដាំដុះដំណាំកសិកម្ម មានដូចជា ពោត សណ្តែក ស្វាយកែវរមៀត ជាពិសេសផ្លែមៀនប៉ៃលិន។ ក្នុងរយៈពេលថ្មីៗនេះពោតក្រហម ដំឡូងមី និងស្វាយកែវរមៀត មានតម្លៃខ្ពស់ជាងតម្លៃឆ្នាំកន្លងមក
ខេត្តប៉ៃលិនមានសៃឡូ (កន្លែងទិញកសិផលកសិកម្ម) ចំនួន ៥៤ កន្លែង សម្រាប់ទិញកសិផលពីប្រជាពលរដ្ឋទូទាំងខេត្ត និងខេត្តជាប់ព្រំដែនសម្រាប់ស្តុក និងនាំចេញទៅក្រៅប្រទេស។
លោកស្រី បាន ស្រីមុំ បានបន្តថា ការវិនិយោគរោងចក្របម្លែងផ្លែមៀន និងផ្លែស្វាយនៅពេលនេះ បានមកពីការប្រឹងប្រែងរបស់រដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត។ រដ្ឋបាលខេត្តតែងតែសហការជាមួយមន្ទីរជំនាញខិតខំរកទីផ្សារជូនកសិករ ដើម្បីលើកកម្ពស់តម្លៃកសិផលតាមរយៈការជំរុញនាំចេញឲ្យបានច្រើន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


