សេដ្ឋកិច្ច
សភាពាណិជ្ជកម្មខេត្តស្វាយរៀង ទទួលជួបទូតឥណ្ឌូនេស៊ីស្វែងយល់ពីកិច្ចសហការពាណិជ្ជកម្ម
(ស្វាយរៀង)៖ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានទទួលជួបលោកSudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀតរវាងឥណ្ឌូនេស៊ី និងកម្ពុជា ជាពិសេសវិនិយោគនៅខេត្តស្វាយរៀង នៅថ្ងៃទី ១៦ ខែ មិថុនា។

នៅក្នុងជំនួបនេះ លោកឧកញ៉ា សុក រ៉ាដូ បានជំរុញដល់ទូតឥណ្ឌូនេស៊ីជួយកៀរគរអ្នកវិនិយោគិនឥណ្ឌូនេស៊ី មកវិនិយោគនៅកម្ពុជាឱ្យបានច្រើន ដោយផ្តោតគោលសំដៅសំខាន់ នៅខេត្តស្វាយរៀង។
លោកឧកញ៉ា បានរូមដំណើរជាមួយទូតឥណ្ឌូនេស៊ី បំពេញទស្សនកិច្ចនៅរោងចក្រកង់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន និងរោងចក្រផលិតគ្រឿងអគ្គិសនី ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង និងចុះសិក្សាស្វែងយល់អំពីពាណិជ្ជកម្មព្រំដែនកម្ពុជា-វៀតណាម ផងដែរ។
បើតាមលោកឧកញ៉ា សុក រ៉ាដូ ក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនរោងចក្រ និងស្ថានទូតឥណ្ឌូណេស៊ីក៏បានលើកឡើងចំណុចសំខាន់ៗ ពាក់ព័ន្ធទៅនិងវត្ថុធាតុដើម ការដំឡើងកង់ និងផលិតគ្រឿងអគ្គិសនីព្រមទាំងទីផ្សារនាំចេញជាដើម។ ជាមួយគ្នានេះ ទូតឥណ្ឌូណេស៊ីក៏បានចុះសួរសុខទុក្ខជាមួយជនជាតិឥណ្ឌូនេស៊ីដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុនរោងចក្រ កាស៊ីណូមួយចំនួន នៅក្រុងបាវិតផងដែរ។
លោក Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការកោតសរសើរដល់សភាពាណិជ្ជកម្មខេត្តស្វាយរៀង អាជ្ញាធរដែនដីដែលបានផ្ដល់ឱកាសឲ្យមន្រ្តីស្ថានទូតឥណ្ឌូនេស៊ី ចុះសិក្សាស្វែងយល់អំពីវិស័យវិនិយោគនៅខេត្តស្វាយរៀង ហើយក្នុងនាមលោកជាឯកអគ្គរាជទូត និងនាំអ្នកវិនិយោគឥណ្ឌូនេស៊ីមកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀងបន្ថែមទៀ តដែលឆ្លុះបញ្ចាំងឲ្យឃើញពីការទំនាក់ទំនងដ៏ល្អរវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា។
សូមបញ្ជាក់ថា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី បំពេញទស្សនកិច្ចនៅខេត្តស្វាយរៀងចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី ១៥-១៧ ខែមិថុនា ឆ្នាំ ២០២២៕ ភក្តី




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


