កីឡា
សារ ទី ទុកការប្រកួតជាមួយ Kedah ក្នុងពាន AFC Cup យប់នេះ ជាការប្រកួតផ្ដាច់ព្រ័ត្រ
ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់វិសាខា កីឡាករ សារ ទី បានដាក់ការប្តេជ្ញាចិត្ត និងទុកការប្រកួតចុងក្រោយ AFC Cup របស់ខ្លួនយប់នេះទល់នឹង Kedah FC ជាការប្រកួតផ្ដាច់ព្រ័ត្រ។
ក្រុមរបស់កម្ពុជាថ្មីថ្មោងមួយនេះ ត្រូវការត្រឹមតែស្មើប៉ុណ្ណោះក្នុងការប្រកួតចុងក្រោយនៃពូល G ពានរង្វាន់ AFC Cup 2022 ទល់នឹងក្លិប Kedah Darul Aman FC របស់ម៉ាឡេស៊ី នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដើម្បីបានកៅអីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីនាំមុខក្រុមលេខ២ Bali United និង Kedah ៣ពិន្ទុដូចគ្នា។
ចំពោះការប្រកួតដ៏សំខាន់នេះ សារ ទី បានប្រាប់ ‘កម្ពុជាថ្មី’ ដូច្នេះថា៖ «សម្រាប់ការប្រកួតនេះទាំងថ្នាក់ដឹកនាំ ទាំងគ្រូ ទាំងកីឡាករទាំងអស់ យើងប្តេជ្ញាថានឹងយកឈ្នះឲ្យបាន។»
«វាជាការប្រកួតមួយដែលសំខាន់មែនទែន ដែលយើងត្រូវយកឈ្នះដើម្បីឈរលេខ១ ក្នុងពូល។ វាជាប្រកួតមួយដូចជាវគ្គផ្ដាច់ព្រ័ត្រអ៊ីចឹង។» សារ ទី បានបន្ថែម។
គួររំឮកថា សារ ទី បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ AFC Cup ២ប្រកួតរួចមកហើយ និងថែមទាំងរកគ្រាប់បាល់បាន ១គ្រាប់ទល់នឹង Kaya FC ដែលពេលនោះឈ្នះ ២-១ និងជួយឲ្យក្លិបទទួលបានលទ្ធផលឈ្នះទាំង ២ប្រកួត នាមជាកីឡាករបម្រុងក៏ដោយ។
បញ្ជាក់ថា ប្រសិនបើ វិសាខា ឈ្នះ ឬស្មើ Kedah យប់ម៉ោង៨៖០០នេះ គេនឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រចាំតំបន់អាស៊ាន (ASEAN Zonal semi-finals) ដែលជាក្រុមដំបូងគេរបស់កម្ពុជា បានឡើងវគ្គនេះ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


