ព័ត៌មានជាតិ
វ៉ាក់សាំងកូវីដ-១៩ Pfizer សម្រាប់កុមារជាង១៤ ម៉ឺនដូស ជំនួយរបស់ប្រទេសប៉ូឡូញ ដឹកមកដល់ប្រទេសកម្ពុជា
នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នេះ វ៉ាក់សាំងកូវីដ-១៩ Pfizer សម្រាប់កុមារជាង១៤ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ សម្រាប់ទុកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តស្វះស្វែងរកវ៉ាក់សាំងទុកក្នុងឃ្លាំង ហើយប្រកាសជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការការពារសុខភាពប្រជាពលរដ្ឋពីមេរោគកូវីដ-១៩។
មកដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញ កម្ពុជា រកបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជិត ៥៣លានដូស។ ក្នុងនោះនៅសល់ក្នុងឃ្លាំងជិត ៩លានដូស។ ជាមួយគ្នានោះ នៅមានវ៉ាក់សាំងសរុបប្រមាណ ២០លានដូសទៀត ដែលជាជំនួយ និងជាការបញ្ជាទិញ មិនទាន់បានដឹកមកប្រទេសកម្ពុជានៅឡើយ។

គិតត្រឹមថ្ងៃទី០១ ខែកក្កដា កម្ពុជាចាក់វ៉ាក់សាំងបានជាង ៩៤ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះការចាក់ជូនកុមារអាយុចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ បានជាង ៧០ភាគរយ, កុមារអាយុពី ៦ឆ្នាំ ដល់១២ឆ្នាំ បានជាង ១០៩ភាគរយ, កុមារ និងយុវវ័យ អាយុ ១២ឆ្នាំ ដល់ ១៨ឆ្នាំ បានជាង ១០០ភាគរយ និងអាយុ ១៨ឆ្នាំឡើង បានជាង ១០៣ភាគរយ។ ក្រៅតែពីដូសមូលដ្ឋាន ពេលនេះកម្ពុជា បានឈានដល់ចាក់ដូសជំរុញទី៥ផងដែរ។ ក្នុងនោះដូសជំរុញទី៣ ចាក់បានជាង ៩លាននាក់ ដូសជំរុញទី៤ ចាក់បានជិត ៣លាននាក់ ដូសជំរុញទី៥ បានជាង ៣០ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាបន្តផ្តល់ដូសជំរុញជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត ដោយមិនគិតថ្លៃនោះឡើយ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដូសជំរុញបន្តទៀត នៅពេលដល់ពេលត្រូវចាក់ ដើម្បីបង្កើនប្រព័ន្ធភាពសាំក្នុងរាងកាយការពារជំងឺកូវីដ-១៩៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


