ព័ត៌មានជាតិ
មន្ត្រីការទូតកម្ពុជា-ប៉ូឡូញ លើកទឹកចិត្តឲ្យមានការរៀបចំវេទិកាធុរកិច្ចនៅប្រទេសទាំងពីរ
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងប៉ូឡូញ បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធធ្វើការរួមគ្នាក្នុងការបង្កើតឯកសារ គតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ។ ការលើកទឹកចិត្តបែបនេះក្នុងកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងកម្ពុជា និងប៉ូឡូញ កាលពីថ្ងៃទី២៥ ខែឧសភា។

កិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីនេះធ្វើឡើងក្រោមសហប្រធាន គឺលោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោក Wojciech Gerwel អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ។
បើតាមសេចក្ដីប្រកាសព័ត៌មាន ភាគីទាំងពីរបានកត់សម្គាល់ដោយក្តីរីករាយចំពោះចំណងមិត្តភាពដ៏ល្អជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ក្នុងកិច្ចពិគ្រោះយោបល់នេះ លោក ចែម វីឌ្យ៉ា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនប៉ូឡូញក្នុងការផ្ដល់ជំនួយសប្បុរសធម៌សម្រាប់ការអភិវឌ្ឍដល់កម្ពុជាជាច្រើនឆ្នាំកន្លងមក។
លោករដ្ឋលេខាធិការ បានប្រាប់ភាគីប៉ូឡូញអំពីទិដ្ឋភាពទូទៅនៃស្ថានភាពនយោបាយនៅកម្ពុជា ជាពិសេសការបោះឆ្នោតសកលនាពេលខាងមុខ ការវិវឌ្ឍសេដ្ឋកិច្ច ភាពអំណោយផល និងភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា រួមទាំងភាពជោគជ័យរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។
ជាការឆ្លើយតប លោកអនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញបានកើតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។ លោកអនុរដ្ឋមន្ត្រី ក៏បានសាទរដល់កម្ពុជាចំពោះសមិទ្ធិផលដ៏អស្ចារ្យនៃការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ក៏ដូចជាការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ប្រកបដោយភាពជោគជ័យដែលបានលើកមុខមាត់របស់កម្ពុជានៅលើ ឆាកអន្តរជាតិ។

បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់ទាំងពីរ បានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន និងបាន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេស សភា និងរវាងអង្គការតំបន់ទាំងពីរ គឺអាស៊ាន និងសហភាពអឺរ៉ុប លើវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌។ ភាគីទាំងពីរ ក៏នឹងលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នាបង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួមកាន់តែសកម្មពីវិស័យឯកជន។
ក្នុងកិច្ចពិគ្រោះយោបល់នេះដែរ ភាគីទាំងពីរកម្ពុជា-ប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ