KPT+
ទង្វើ ៦ យ៉ាងដែលបុគ្គលវៃឆ្លាតនឹងមិនធ្វើទាល់តែសោះ
មនុស្សវៃឆ្លាត និងមនុស្សខ្សោយការគិត មានរបៀបនៃការរស់នៅ ក៏ដូចជាទំនាក់ទំនងខុសគ្នាដាច់ស្រឡះ។ មនុស្សឆ្លាតតែងតែយល់កាលៈទេសៈ ចូលចិត្តទង្វើជាវិជ្ជមាន ហើយពួកគេចៀសបំផុតនូវសកម្មភាពទាំងឡាយណាដែលគ្មានប្រយោជន៍។
ប្រសិនបើនរណាម្នាក់ជាបុគ្គលវៃឆ្លាតពិតប្រាកដ ពួកគេនឹងចៀសទង្វើទាំង ៦ ខាងក្រោមនេះជាដាច់ខាត៖
១. មិនរំខានអ្នកដទៃ

មនុស្សឆ្លាតរមែងដឹងកាលៈទេសៈ ពេលណាត្រូវនិយាយ ហើយពេលណាត្រូវស្ដាប់។ នៅពេលស្ថិតក្នុងចំណោមមនុស្ស ឬជជែកគ្នា គេមិនវិនិច្ឆ័យមុនពេលទទួលបានព័ត៌មានឡើយ ក៏រឹតតែមិនកាត់សម្ដីអ្នកដទៃកំពុងនិយាយដែរ។ ជាបុគ្គលដឹងពីរបៀបផ្ដោតអារម្មណ៍លើគូសន្ទនា មិនចេះតែផ្លោះសម្ដីរំខានគេឯង និងជាអ្នកស្ដាប់ដ៏ល្អម្នាក់។
២. មិនស្អប់ភាពបរាជ័យ
មនុស្សឆ្លាតចាត់ទុកការបរាជ័យជាឱកាសរីកចម្រើន។ ផ្ទុយពីមនុស្សជាច្រើនរមែងផ្ដោតខ្លាំងពេកទៅលើអតីតកាលដែលធ្វើឲ្យពួកគេមិនអាចបន្តដំណើរទៅមុខ និងទទួលបានជោគជ័យឡើយ។ ប៉ុន្តែមនុស្សឈ្លាសវៃទុកឲ្យអតីតកាលក្លាយជាអតីតកាល ហើយគេមើលឃើញថា ការបរាជ័យជាវិធីនៃការរីកចម្រើននិងការកែលំអ។
៣. មិនធ្វើពុតជាចេះគ្រប់សព្វ
មនុស្សឆ្លាតពិតបន្តការរៀនសូត្រពេញមួយជីវិត ហើយនឹងមិនឈប់ឡើយ។ គេនឹងមិនដែលគិតថាខ្លួនចេះទាំងអស់នោះទេ ព្រោះលើលោកនេះតែងមានអ្វីថ្មីដែលគេអាចរៀនសូត្របាន។ ពួកគេតែងតែការចង់ចេះ ចង់ដឹង ចង់ឃើញជានិច្ច ព្រោះថានៅមានអ្វីជាច្រើនទៀតទុកឲ្យជីវិតរៀន។
៤. មិនផ្ដោតតែលើចំណុចវិជ្ជមាន

មនុស្សវៃឆ្លាតអាចគ្រប់គ្រងចិត្តគំនិតរបស់ខ្លួនបានទាំងស្រុង ហើយពួកគេមានអំណាចក្នុងការសម្រេចចិត្តថា តើពួកគេនឹងផ្ដោតលើអ្វី។ មនុស្សប្រភេទនេះ ផ្ដោតលើភាពអវិជ្ជមានពិតមែន តែមិនបណ្ដោយឲ្យវាមកគ្រងលើខ្លួនគេបានឡើយ។
៥. មិនខ្វល់ពីអ្វីដែលអ្នកដទៃគិត
ភាពអវិជ្ជមានពីអ្នកដទៃអាចជះឥទ្ធិពលដល់សុភមង្គលរបស់មនុស្សរវាសរវៃ។ មិនខ្វះទេមនុស្សអវិជ្ជមាន ដែលចាំរិះគន់ ចាំជាន់ពន្លិចជាច្រើននៅជុំវិញគេ ប៉ុន្តែគេជ្រើសរើសមិនអើពើ ក៏ព្រោះតែជារឿងឥតប្រយោជន៍នាំឲ្យតែខួរក្បាលស្មុគស្មាញប៉ុណ្ណោះ។
៦. អត់ព្រួយពីអ្វីដែលមិនអាចគ្រប់គ្រងបាន

ជាបុគ្គលឆ្លៀវឆ្លាត គេដឹងច្បាស់ថាខ្លួនមិនអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតនោះទេ ហើយគេក៏តែងតែទទួលស្គាល់ថា មានរឿងមិនល្អនៅជុំវិញជីវិតមនុស្សម្នាក់ៗដែលជំពាក់វាក់វិនពីគ្រប់ទិសទី។ ទោះបីព្រួយបារម្ភប៉ុណ្ណា ក៏មិនអាចដោះស្រាយអ្វីបាន ទើបបុគ្គលនេះផ្ដោតតែលើអ្វីដែលអាចគ្រប់គ្រងបានប៉ុណ្ណោះ។
មនុស្សឆ្លាតតែងតែពេញចិត្តនឹងអ្វីដែលជីវិតពួកគេមាន ដោយឲ្យតម្លៃលើអំណោយទាននៃជីវិតរបស់ខ្លួនបំផុត។ ពួកគេតែងតែស្នាមញញឹម ហើយស្នាមញញឹមដ៏សាមញ្ញនោះអាចមានឥទ្ធិពលគ្រប់គ្រាន់ក្នុងការផ្លាស់ប្ដូរជីវិតនាថ្ងៃណាមួយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Useful Gen
ចុចអាន៖ជឿអត់? បើមានលទ្ធភាព គ្រប់គ្នាសុទ្ធតែចង់ធ្វើរឿងទំាងនេះចេញពីបេះដូង ! រឿងអ្វីខ្លះ?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


