ជឿអត់? បើមាន​លទ្ធភាព ​គ្រប់គ្នា​សុទ្ធ​តែចង់ធ្វើរឿងទំាងនេះ​ចេញពីបេះដូង ! រឿងអ្វីខ្លះ?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ជឿអត់? បើមាន​លទ្ធភាព ​គ្រប់គ្នា​សុទ្ធ​តែចង់ធ្វើរឿងទំាងនេះ​ចេញពីបេះដូង ! រឿងអ្វីខ្លះ?

Published

on

១ បំភ្លេច​មនុស្ស​ដែលធ្វើឱ្យយើងឈឺចាប់

មនុស្សដែលជ្រុល​ជាបោកប្រាស់ស្នេហា​យើង​ម្តង​ហើយ កម្រណាស់ដែលទំនាក់ទំនងយើងនឹងគេ អាច​ត្រលប់ទៅរកភាពប្រក្រតី​វិញបាន​ ។ ដោយសុទិដ្ឋិ យើងអាច​មានលទ្ធភាពធ្វើឱ្យ​អ្វីៗកាន់តែប្រសើរឡើងមកវិញ ប៉ុន្តែក្នុងពេលតែមួយ ពួកគេក៏អាច​នឹង​បង្កើត​ការ​ក្បត់ថ្មី ដែល​កាន់តែអាក្រក់ជាងមុនផង ។

ហេតុអ្វី ? ​ព្រោះ​ការឈឺចាប់លើកក្រោយ​ធ្ងន់ជាង​លើកមុនទៀត ព្រោះ​យើង​ស្រងាកចិត្ត​ខ្លាំង និងអស់សង្ឃឹម​ចំពោះគេ​ខ្លំាង។ ចង់​ទុកមុខ​នៅមើលគ្នាបានចំ រាល់ពេល​ដើរជួប យើង​អាចប្រើវិធី​អភ័យ តែកុំបំភ្លេចនូ​វ​មេរៀនជីវិត​មួយ​នោះ តែ​​ចូររកវិធីបំភ្លេចគេនោះវិញតាមរយៈ ។ មួយ​ ត្រូវ​ចេញពីជីវិត​គេ​ ឈឺចាប់ពេលនេះប្រសើរជាងរង់ចាំការឈឺចាប់មកដល់នៅពេលក្រោយ ពីរ ទុកចិត្ត​លើពេល​វេលាថា​​នឹង​ជួយ​ឱ្យរលាយបាត់អនុស្សាវរីយ៍ចាស់គ្រប់យ៉ាងថែមទំាង​ព្យាបាលចិត្ត​យើង ទីបី ​យើងខ្លួនឯង​ត្រូ​វចេះកាត់ចិត្ត​ដើម្បីអនាគត។ ការអានសៀវភៅ​ជួយបាន!

២ រៀនគ្រប់បែយ៉ាង ​កុំឱ្យល្ងង់​ទៀត

គ្មានអ្នកណាមិនចង់រៀនទេ! គ្រប់គ្នាចង់ ព្រោះថា​មុខងារនៃការអប់រំគឺ បង្រៀនមនុស្សម្នាក់ៗឱ្យចេះគិតពិចារណា បានល្អិតល្អន់។ ធម្មតា​ភាពវៃឆ្លាតបូកនឹងចរិតលក្ខណៈ ព្រមទំាង​ទទួលបាន​ការអប់រំផងនោះ គឺជាគោលដៅនៃការរស់នៅប្រកបដោយឧត្តមភាព។

ការសិក្សាមានសារៈសំខាន់ណាស់ ព្រោះវាអនុញ្ញាតឱ្យអ្នកដែលរៀនមិនឈប់ឈរ​ដឹងនូវ​អ្វីៗជាច្រើនដែលយើង​មិនអាច​រៀនពីជីវិត​បាន តែមានគេរៀន​មុនហើយ​ចែករំលែកទុកមក។ ជោគជ័យក្នុងជីវិតនិងការងារល្អទាក់ទង​ជានិច្ច​ចំពោះការសិក្សាដែលមិនចេះយឺតពេលក្នុងការចាប់ផ្តើម​នោះទេ។ អ្នកពូកែ​រៀន តែងមាន​គុណសម្បត្តិបីយ៉ាងក្នុងមុខរបរគេគឺ អត់ធន់ រាបសារ និង​ចិត្ត​ទូលាយ​។

៣ ជួយសង្គ្រោះ​មនុស្ស​ជាតិ

មនុស្ស​យើងខ្លំាង​ត្រូវជួយមនុស្ស​ខ្សោយ! ខុសពីសត្វដែលខ្លាំង ស៊ីសត្វខ្សោយ នេះជាអ្វីដែលអ្នកនិពន្ធម៉ីសន សុធារី​បានលើកឡើងក្នុងវីដេអូរបស់គាត់។ បុគ្គល​ដែលខ្លាំង​មែនពិត ​រមែង​តែ​ងតែ​ជួយគ្នាក្នុងការ​រស់នៅ​ទោះតាមរយៈសកម្មភាពអ្វីក្តី។

ការជួយអ្នកដទៃមិនត្រឹមតែផ្តល់ផលល្អសម្រាប់ពួកគេប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យយើងខ្លួនឯង រីករាយនិងមានសុខភាពផ្លូវចិត្ត​ល្អទៀតផង។ ការផ្តល់អំណោយ ជំនួយ ជាសម្ភារៈក្តី ជាចិត្ត​ថ្លើម​ក្តី បង្កើតសហគមន៍រស់នៅ​របស់យើង កាន់តែរឹងមាំនិងជួយកសាងបណ្តាញ​សង្គមដែលមានភាពរីករាយ។ វាមិនមែនអំពីប្រាក់នោះទេ គ្រប់គ្នា​ត្រូវការ​ប្រាក់​តែគេក៏ត្រូវការ​ស្គាល់មនុស្ស​ល្អៗ ផ្តល់ពេលវេលា ផ្តល់​គំនិតនិងថាមពលដល់ពួកគេ។

៤ ចំណាយពេលជាមួយមនុស្ស​ដែលមិនក្បត់គ្នា

ទោះត្រឹមជាមិត្តក៏គ្រប់គ្រាន់​! កម្លំាងចិត្តសំខាន់ណាស់! គ្មាន​អ្នកណាម្នាក់អាចជោគជ័យ​ក្នុងជីវិត​ជាមួយ​ភាពឯកោឡើយ។ តោះ​ខល ទៅរកមិត្តយើងចាស់ៗ ញ៉ាំកាហ្វេឆ្លងឆ្នាំ ជូនអំណោយគ្នា ​បង្កើតអាល់ប៊ុមស្អាតៗ ញញឹម​លើកទឹកចិត្តគ្នា នេះហើយ​ជីវិត​យើង ក្នុងឆ្នាំ​២០២១ត្រូវតែ​កែថ្មី​ត្រូវ​តែ​សប្បាយ​និងសកម្ម។

៥ មិនកេងចំណេញ​បំពានសិទ្ធិអ្នកណា

គ្មានអ្នកណា​កើតមកចង់ដើរតួចិត្ត​អាក្រក់ទេ។ មនុស្ស​ធ្វើអាក្រក​់ ព្រោះ​ពេលខ្លះ​គេរ​ស់ក្នុងមជ្ឍដ្ឋាន​ខុស! កន្លែងខ្លះ ធ្វើឱ្យ​យើងគិត​ថា​ល្ អតែឯងពេក​យើងខុសគេ! កន្លែង​ខ្លះលើកទឹកចិត្ត​ឱ្យយើង​ធ្វើខុស​ ហើយ​គិតថា​វាជារឿងធម្មតា! ចាកចេញមករកទីពិតរបស់ខ្លួនយើងវិញ! អំពើអាក្រក់ កេងប្រវញ្ច័ ពុករលួយ និយាយស​ប្រែខ្មៅ​មើលលាថាឆ្កែ លាបពណ៌ បង្អាប់បង្អោន បក្សពួក មិនមែន​ជាឧត្តមគតិ​ពិត​នៃយើងម្នាក់ៗទេ។ គ្រប់គ្នា​កើតមកមាន​សុភវិនិច្ឆ័យ កើតមកសស្អាត​ដូចក្រណាត់​ ហើយ​កើតមកព្រោះមានកាតព្វកិច្ចបង្កើតមកបន្ថែមនូវ​​អំពើល្អ​ជួយដល់​ភពផែនដីមួយ​នេះ។

៦ ចង់សងគុណជាតិ

គ្រប់គ្នា​តែងស្រលាញ់ជាតិ  ! មិនថាមនុស្ស​ល្ងង់ខ្លៅ បែបណា នៅតែ​ឈឺចាប់ពេលជាតិត្រូវគេប្រមាថកាតទាន​! កុំគិតថា មានតែខ្លួនដែលស្រលាញ់ជាតិ ហើយដៀលត្មះជាតិសាសន៍ឯង ព្រោះ​គិតថា​គេមិនដូចខ្លួន នេះមិនមែន​ទង្វើមនុស្ស​ស្រលាញ់ជាតិឡើយ! ​ដោយសារ​តែគេមិនធ្វើដូចចិត្ត​យើងក្តី តែ​គ្រប់គ្នាកើតមកមានសិទ្ធិ​ក្នុងការ​រិះគិត​ផ្សេងពីគ្នា ​ផ្ទុយទស្សនៈគ្នា តែគ្រប់គ្នាមាន​ហេតុផលផ្ទាល់របស់គេ! ឆ្នាំ​២០២១ហើយ កសាងសន្តិភាពផ្លូវចិត្ត គោរពនូវ​ទស្សនៈដែលខុសពីចិត្ត​យើង ហើយ​ទទួលស្គាល់ទៅថា ​ម្នាក់ៗបានធ្វើអ្វីមួយ​តិចតួចក្តី ច្រើនមហិមា​ក្តី​ ដើម្បីជាជាតិ​ខេមរាមួយនេះ! ស្រលាញ់គោរពគ្នាឡើង​ខ្មែរយើង​!

៧ ដើរស្គាល់ច្រើន​កន្លែងនិងគោរពគ្រប់វប្បធម៌ផ្សេងៗ​

មនុស្ស​កើតមកមិនមែន​សម្រាប់រើសអើងគ្នា ​បែងចែកពណ៌សម្បុរ និង​មាក់ងាយ​អ្នកផ្សេង​សង្ឃឹមឱ្យខ្លួនឯងឡើងខ្ពស់នោះទេ។ ដើរកាន់តែឆ្ងាយ អ្នកកាន់តែយល់ដឹងច្រើន​ ហើយមាន​ចិត្ត​ទូលំទូលាយ។ តោះ​ដើរលេង រៀនផង លំហែរផង​បង្កើន​មិត្ត​ផង។

ជួយ​ Share បើអ្នកចង់ឱ្យមនុស្ស​ច្រើនទៀតបានអានអត្ថបទនេះដែរ!

អត្ថបទ៖ Mr Tomorrow

ចុចអាន៖ ជិតចូលឆ្នាំ២០២១ហើយ! ស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ

ចុចអាន៖ មិនថាក្នុងស្ថានភាពបែបណា ធ្វើ៤យ៉ាងនេះនឹងមាន​អាយុយឺនយូរ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services