ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ផ្លាស់ប្តូរយុទ្ធសាស្រ្ត និងពង្រីកគោលដៅយោធា នៅអ៊ុយក្រែន (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា គោលដៅរបស់យោធារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន មិនមែនផ្តោតសំខាន់តែនៅភាគខាងកើតប្រទេសនោះទៀតទេ។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី លោកបានបង្កប់ន័យថា យុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូ បានផ្លាស់ប្តូរហើយ បន្ទាប់ពីបស្ចិមប្រទេស ផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន។
លោកបានពន្យល់ថា ឥឡូវនេះ រុស្ស៊ីនឹងត្រូវកម្ចាត់កងកម្លាំងអ៊ុយក្រែនបន្ថែមទៀត ចេញពីខ្សែត្រៀមជួរមុខ ដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន។

ប្រាំខែបន្ទាប់ពីការលុកលុយអ៊ុយក្រែន រុស្ស៊ីបានកាន់កាប់ផ្នែកខ្លះនៃភាគខាងកើត និងភាគខាងត្បូងប្រទេស ប៉ុន្តែមិនអាចសម្រេចដូចគោលបំណងដើមរបស់ខ្លួន ក្នុងការដណ្តើមយកទីក្រុង កៀវ បានទេ ហើយចាប់តាំងពីពេលនោះមកបានអះអាងថា គោលបំណងសំខាន់របស់ខ្លួនគឺរំដោះតំបន់ Donbas។
ចាប់តាំងពីខែកុម្ភៈមក លោកខាងលិចបានផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវសព្វាវុធដ៏មានអានុភាពកាន់តែខ្លាំង ដើម្បីប្រើប្រាស់ក្នុងការការពារប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

លោក Lavrov និយាយថា “រឿងនោះហើយបានបង្ខំឲ្យរុស្ស៊ី ពង្រីកគោលបំណងរបស់ខ្លួនបន្ថែមទៀត។ យើងមិនអាចអនុញ្ញាតឲ្យផ្នែកនៃប្រទេសអ៊ុយក្រែនដែលគ្រប់គ្រងដោយលោកប្រធានាធិបតី Volodymyr] Zelensky កាន់កាប់អាវុធ ដែលនឹងបង្កការគំរាមកំហែងដោយផ្ទាល់ ដល់ទឹកដីរបស់យើងនោះទេ”។
លោកបន្តថា “ឥឡូវនេះ ភូមិសាស្ត្រគឺខុសគ្នា។ តំបន់ Kherson និង Zaporizhzhia ភាគខាងត្បូងគឺជាគោលបំណងចុងក្រោយរបស់រុស្ស៊ី។ កងកម្លាំងរបស់ទីក្រុងមូស្គូ បានកាន់កាប់ផ្នែកខ្លះនៃតំបន់ទាំងពីរនេះរួចទៅហើយ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទាហានរុស្ស៊ី ស្លាប់ និងរបួស ក្នុងឧប្បត្តិហេតុដ៏អាថ៌កំបាំង នៅរោងចក្រថាមពលនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


