ព័ត៌មានអន្ដរជាតិ
ថៃ បិទខេត្តចំនួន៤ខណៈស្ថានភាពកូវីដកាន់តែធ្ងន់ធ្ងរ
ខេត្តចំនួនបួនរបស់ប្រទេសថៃដែលកំពុងប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩រលកថ្មីត្រូវបានបិទជាផ្លូវការដើម្បីការពារកុំឲ្យមេរោគឆ្លងរាលដាល។
ខេត្តសាមុតសាខន បានបង្កើនវិធានការទប់ស្កាត់ដោយប្រកាសថា ខេត្តនេះជាតំបន់ដាក់នៅដាច់ពីគេចាប់ពីថ្ងៃទី១៩ខែធ្នូដល់ថ្ងៃទី៣ខែមករា។

កន្លែងសាធារណៈជាច្រើនដូចជាពហុកីឡាដ្ឋាន សួនសាធារណៈនិងស្ថាប័នអប់រំឥឡូវនេះត្រូវបានបិទរួចទៅហើយ។ ភោជនីយដ្ឋានមានជម្រើសទិញអាហារយកទៅផ្ទះហើយហាងលក់គ្រឿងទេសត្រូវបិទចាប់ពីម៉ោង១០យប់ដល់ម៉ោង៥ព្រឹក។
ខេត្ត សាមុត សុងក្រាម បានប្រកាសបិទកាលពីថ្ងៃពុធរហូតដល់ថ្ងៃទី៤ខែមករាដែលជាហេតុធ្វើឲ្យមានការបិទកន្លែងសាធារណៈនានានិងការលុបចោលនូវពិធីអបអរឆ្លងឆ្នាំថ្មី។

ខេត្ត សាមុត ប្រាកាន ក៏ត្រូវបានបិទផងដែរពោលគឺចាប់ពីថ្ងៃទី២៣ខែធ្នូដល់ថ្ងៃទី៤ខែមករាដោយបិទកន្លែងសាធារណៈនិងលុបចោលរាល់ព្រឹត្តិការណ៍សាធារណៈទាំងអស់។
ទន្ទឹមនឹងនេះ ខេត្តឈៀងម៉ៃបានបិទស្រុកចំនួន៣គឺ Tha Ton, Malika និង Mae Ai៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ករណីផ្ទុះកូវីដនៅ សាមុត សាខន ពេលនេះរាលដាលដល់ខេត្តចំនួន២២
ចុចអាន៖ ខេត្ត សាមុត សាខន ខាតបង់ទឹកប្រាក់មួយថ្ងៃជាង៣៣លានដុល្លារ ដោយសារកូវីដ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


