ជីវិតកម្សាន្ដ
Noey Chotika រំភើបខ្លាំងរហូតស្រែកពេញផ្ទះ បន្ទាប់ពីឃើញកាដូ ដែល Kimberly ឲ្យនាង
តារាសម្ដែងស្រី Kimberly បានរៀបចំកាដូ Surprise ថ្ងៃខួបកំណើតឲ្យ Noey Chotika រហូតនាងរំភើបពេក ទៅជាខ្ទប់មុខស្រែកត្រេកអរ នឹងអំណោយនៅចំពោះមុខទៅវិញ។

នៅក្នុងឃ្លីបវីដេអូមួយដែលតារាសម្ដែងស្រី Noey Chotika បានទទួលអំណោយនិងបើកមើល ភ្លាមៗនាងស្រាប់តែស្រែកផ្អើលពេញផ្ទះ។ ព្រោះវាជារបស់ដែលនាងចង់បាន ប៉ុន្តែមិនទាន់មានឱកាសទិញជាកម្មសិទ្ធនូវឡើយ។ ខណៈ Kimberly ដឹងពីបេះដូងរបស់នាងថាចង់បាន ក៏ទិញជាកាដូថ្ងៃខួបឲ្យតែម្ដង។

ទន្ទឹមនោះ Noey Chotika បានបង្ហោះឃ្លីបនៅលើបណ្ដាញសង្គម Instagram អមជាមួយសារថា «បែកផ្ទះហើយពេលនេះ! Unbox កាដូថ្ងៃកំណើតពី kimmy នាងនៅចាំថាខ្ញុំធ្លាប់ចង់បានពណ៌នេះកាលពីឆ្នាំមុន ហើយមួយឈុតនេះទើបចេញថ្មី ពណ៌ក៏ដូចចិត្ត ក្រៅពីកាដូ ក៏សប្បាយចិត្តដែលប្អូននៅចាំ ស្រលាញ់ណាស់ អរគុណប្អូនស្រីជាទីគោរព។”
ជាមួយគ្នានោះ អ្នកគាំទ្ររបស់តារាស្រីទាំងពីរបានចូលមក Comment ថាគួរឲ្យស្រលាញ់ នូវសកម្មភាពរបស់អ្នកទាំងពីរ។ ខណៈ Kimberly ក៏បានចូលមក Comment នៅក្រោមឃ្លីបនោះថា “ខ្ញុំស្រលាញ់អ្នកបំផុត”។

គួររំលឹកដែរថា បន្ទាប់ពីរួមការងារជាមួយគ្នា តារាស្រីដ៏ស្រស់ស្អាត Noey Chotika និងតារាសម្ដែងស្រីវ័យក្មេង Kimberly បានក្លាយជាបងប្អូនបង្កើតក្នុងវិស័យសិល្បៈ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា។ អ្នកទាំងពីរតែងបង្ហាញវត្តមានជាមួយគ្នាញឹកញាប់ ក្នុងកម្មវិធីធំៗផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួស្រីក្នុងរឿង “បុព្វេសន្និវាស” Prang សង្ស័យបែកគ្នា ក្រោយឃើញមិត្តប្រុសបង្ហោះសារចម្លែក
ចុចអាន៖Bella ស្រែកទាំងភ្ញាក់ផ្អើល បន្ទាប់ពីម្ដាយឲ្យអំណោយ ដែលនាងចង់បានជាយូរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


