ព័ត៌មានអន្ដរជាតិ
បែកធ្លាយមុខតំណែងសម្ងាត់ចំនួន ៣ របស់លោក Scott Morrison កាលនៅជានាយករដ្ឋមន្ត្រី
យោងតាមការស៊ើបអង្កេតបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានកាន់កាប់ការងារកំពូលចំនួន ៣ យ៉ាងសម្ងាត់ អំឡុងជំងឺរាតត្បាតកូវីដ ១៩ កាលពីឆ្នាំមុន ។

ការងារកំពូលទាំង ៣ ដែលលោក Morrison កាន់កាប់កាលពីឆ្នាំមុននោះមានដូចជា រដ្ឋមន្ត្រីសុខាភិបាល រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីធនធាន ខណៈនាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺលោក Anthony Albanese បានចាត់ទុកថាជា “រឿងចម្លែក” និង “មិនអាចទទួលយកបាន” ។
ជាងនេះទៅទៀត រដ្ឋមន្ត្រីមួយចំនួនក៏មិនបានដឹងដែរថា ពួកគេកំពុងតែចែករំលែកការងារដែលពួកគេក្ដោបក្ដាប់ទាំងនោះជាមួយលោក Morrison ខណៈរហូតដល់ពេលនេះលោក Anthony Albanese កំពុងស្វែងរកការប្រឹក្សាផ្នែកច្បាប់ជាបន្ទាន់អំពីចំណាត់ការទាំងឡាយ ហើយអាចប្រកាសពីការស៊ើបអង្កេតលើអាថ៌កំបាំងនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ តុលាការ មីយ៉ាន់ម៉ា កាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ជាប់ពន្ធនាគារ ៦ ឆ្នាំទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


